2024-10-08 01:10
61

បន្ទាយមានជ័យ ៖   នៅម៉ោង៧ព្រឹកថ្ងៃទី០៨ខែតុលាឆ្នាំ២០២៤ បណ្ឌិតកុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា - ជាប្រធានគណគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ  លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងប្រធានក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ ខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត -ប្រធានគណ:មេប្រយោគទូទាំងខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធ។

ប្រតិភូតំណាងក្រសួងអប់រំ និងរដ្ឋបាលខេត្តបានជូនពរបេក្ខជន បេក្ខនារីប្រឡងអោយមានសុខភាពល្អ មានសុវត្ថិភាពនិងប្រឡងជាប់ ។

ហើយក៏បានណែនាំដល់គណ:មេប្រយោគ គណៈកម្មការនិងបេក្ខជនអោយគោរព អនុវត្តអោយបានល្អតាមតួនាទី ភារកិច្ចដូចដែលក្រសួងអប់រំបានណែនាំរួចហើយ ។

សូមបញ្ជាក់ថា សម័យប្រឡងថ្ងៃទី៨ខែតុលាឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យមានបេក្ខជនចុះឈ្មោះប្រឡងឬក្នុងបញ្ជីសរុបចំនួន ៦.២៣៥នាក់ / ស្រី ៣.៥៦៩នាក់ ។

 មណ្ឌលប្រឡងចំនួន៨ , បន្ទប់សរុបចំនួន១៧៦បន្ទប់ ។មណ្ឌលសំណេរទាំងនោះស្ថិតនៅក្រុងសិរីសោភ័ណ ជាទីប្រជុំជនខេត្ត ។

មណ្ឌលទាំងនោះមាន៖ ថ្នាក់វិទ្យាសាស្ត្រ មាន៣មណ្ឌល៖
១-មណ្ឌលបឋមសិក្សាហ៊ុនសែន សុភី  ២-មណ្ឌលវិទ្យាល័យហ៊ុនសែន ខ្លាកូន ៣-មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ ។

និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន៥ មណ្ឌល ៖ ៤-មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥- មណ្ឌលវិទ្យាល័យសម្ដេចឪ ៦-មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តបន្ទាយមានជ័យ( UME ) ៧ -មណ្ឌលវិទ្យាល័យសកពនអូអំបិលនិង ៨-មណ្ឌលអនុវិទ្យាល័យទឹកថ្លា  ។

ក្នុងនោះដែរសមត្ថកិច្ចនគរបាល រាជអាវុធហត្ថបានចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅបរិវេណខាងក្រៅមណ្ឌល។ឯមន្ត្រីសុខាភិបាល គ្រូពេទ្យបានដាក់ប្រចាំការ ជាមួយរថយន្តសម្រាប់ការងារសង្គ្រោះនិងសុខភាព។និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត បានជួយលើការងារផ្តល់សេវានិងអន្តរាគមន៍ដូចជាការផ្ញើម៉ូតូកង់ឥតគិតថ្លៃ ផ្តល់ទឹកពិសារជាដើម ៕