(ភ្នំពេញ)៖ លោក ហេង ណន រដ្ឋលេខាធិការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក Julian Latimer Clarke អ្នកឯកទេសជាន់ខ្ពស់(ADB ) ដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមកពីអគ្គនាយដ្ឋានក្រោមឱវាទក្រសួងជាច្រើនរូបផ្សេងទៀត។
ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ស្វែងយល់ពីសមិទ្ធផលទិសដៅការងារអាទិភាព និងតម្រូវការជំនួយបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
លោករដ្ឋលេខាធិការ បានលើកឡើងពីតួនាទី និងសមិទ្ធផលដែលក្រសួងសម្រេចបាន នាពេលកន្លងមក ជាមួយទិសដៅអនុវត្តបន្ត និងបានស្នើទៅកាន់អ្នកឯកទេសជាន់ខ្ពស់(ADB) សូមបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់វិស័យសាធារណការ និងដឹកជញ្ជូន ពិសេសបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងភស្តុភារកម្ម គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នទីក្រុង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank-ADB) បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃវិស័យនេះ និងសន្យានាំយកនូវសំណូមពរទាំងនេះទៅពិនិត្យផងដែរ៕