ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះអតីតភោជនីយដ្ឋាន ប្រេន ឌឺ យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីលឡើងកាលពី វេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុច ផ្លូវលេខ២៦៥ កែងផ្លូវលេខ១៩២ ក្រុម២៥ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះអតីតភោជនីយដ្ឋាន មួយកន្លែងយ៉ាងសន្ធោសន្ធៅភ្លាមៗនោះ លោកបានបញ្ជា ទៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ ចេញរថយន្តទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
លោក បន្តថាប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចយើង បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ២១គ្រឿងក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់៣៨ ស៊ីទែន, រថយន្តទីក្រុងកោះនរា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ ស៊ីទែន , និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ ស៊ីទែនផងដែរ ។
អគ្គិភ័យនេះក៏បានឆេះរាលដាលដល់ភោជនីយដ្ឋាន យីហោ បង បណ្តាលឲ្យខូចខាតអស់ប្រមាណជា៤០%, ផ្ទះថ្មជាន់ទី១ ចំនួន០២ល្វែង។
ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានបណ្តាលមកពី ជាងផ្សារដែកធ្លាក់កម្ទេចធូបផ្សារក៏បង្កទៅជាអគ្គិភ័យឆាបឆេះឡើងតែម្តង។