ភ្នំពេញ៖ ជនជាតិបរទេស ចំនួន ០២នាក់ ត្រូវបានកម្លាំងនាយករដ្ឋព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ខ្លួនតាមបណ្តឹងតំណាងជនរងគ្រោះពាក់ព័ន្ធករណីឆបោក នាំមកកាន់នាយករដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។
នៅថ្ងៃទី០៣ ខែញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង៣០នាទី លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ ដោយធ្វើការកំណត់បានមុខសញ្ញា ឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ រួមមាន៖ ឈ្មោះ SAM SIEH TATUS ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិលីបេរី និងឈ្មោះ PETER MANYOUGAR ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិលីបេរី នៅចំណុចបណ្តោយផ្លូវ ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នគរបាលនាយករដ្ឋព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្ដឹងពីឈ្មោះ WONG SHEE MENG ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិម៉ាឡេស៊ី តំណាងឱ្យឈ្មោះ WONG LIANG HANG ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិម៉ាឡេស៊ី ប្តឹងឈ្មោះ FRANK GODWIN ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិអាមេរិក និងបក្ខពួក ពីបទ៖ «ឆបោក»។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង បានដឹននាំកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ ដោយធ្វើការកំណត់បានមុខសញ្ញា រហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នៅចំណុចបណ្តោយផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាំយមកសាកសួរតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕