2024-08-21 02:08
304

ភ្នំពេញ៖     អ្នកជំនួយវ័យក្មេងរូបសង្ហា កំពុងប្រជាប្រិយភាព គឺអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលកំពុងគ្រប់គ្រង និងដឹកនាំសាជីវកម្មធំៗ ជាច្រើន ក្នុងបុត្រសម្ព័ន្ធក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានចូលរួមក្នុងកិច្ចការងារជួយសង្គមជាច្រើន ជាពិសេសបេសកម្មក្នុងការអភិវឌ្ឍ និងលើកស្ទួយគុណភាពវិស័យកីឡាឲ្យរីកចម្រើននៅលើឆាកអន្តរជាតិតែម្តង។

អ្នកជំនួញវ័យក្មេង សំអាង វឌ្ឍនៈ ដែលទទួលបានសញ្ញាបត្រ Master ផ្នែកវិស្វកម្ម សេដ្ឋកិច្ច និងគ្រប់គ្រង ពីសាកលវិទ្យាល័យ Oxford និងសិក្សាស្រាវជ្រាវផ្នែកអាជីវកម្មធនាគារ នៅធនាគារ Allied Irish ចក្រភពអង់គ្លេស បានទទួលបានគោរមងារ ជា «ឧកញ៉ា» តាមព្រះរាជក្រឹត្យ លេខ នស/រកត/០២១៨/១៣៥ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ លុះរំលងបានប្រមាណ ៣ឆ្នាំក្រោយមកលោកក៏ត្រូវបានព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ផ្ដល់គោរមងារ ជា «អ្នកឧកញ៉ា» តាមព្រះរាជក្រឹត្យលេខ នស/រកត/១២២០/១៤១៤ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

នាពេលកន្លងមក អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ធ្លាប់មានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា «ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានទស្សនៈវិស័យវែងឆ្ងាយ ដោយយើងបន្តបេសកកម្មក្នុងការអភិវឌ្ឍ និងលើកស្ទួយគុណភាពវិស័យកីឡាឲ្យរីកចម្រើននៅលើឆាកអន្តរជាតិ។ សមិទ្ធផលវិជ្ជមាន ប្រកបដោយផ្លែផ្កាក្នុងពេលសហការគ្នាជាមួយវិស័យកីឡានាពេលកន្លងមក បានធ្វើឲ្យវិស័យកីឡាកាន់តែមានភាពទាក់ទាញ ចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន»ទាំងជាតិ  និងអន្តរជាតិ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ធ្លាប់បានបញ្ជាក់ទៀតថា «យើងរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ក្នុងការលើកស្ទួយគុណតម្លៃខ្មែរ ដូចជាក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បាននាំយកផលិតផលរបស់កូនខ្មែរទៅកាន់ឆាកអន្តរជាតិ ហើយបន្តធ្វើឲ្យវិស័យកីឡានៅប្រទេសកម្ពុជាប្រសើរឡើងទាំងនៅក្នុងតំបន់អាស៊ី និងទូទាំងពិភពលោក។ ហើយការចូលរួមរបស់យើងទាំងអស់គ្នាផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាកររបស់យើង»។ 

មិនតែប៉ុណ្ណោះអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏ជាមេដឹងនាំដ៏សាមញ្ញមួយរូប បង្ហាត់បង្ហាញ និងបទពិសោធិ៍ព្រមទាំងចែករំលែកចំនេះដឹង ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រោមឳវាទរបស់អ្នកឧកញ៉ា ព្រមទាំងបង្ហាញយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឬស្សីឲ្យយល់ពីភាពជាអ្នកដឹងនាំ និងគ្រប់គ្រង់ លើកវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗ ។

សូមបញ្ជាក់ថា បច្ចុប្បន្ន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ កំពុងគ្រប់គ្រង និងដឹកនាំដោយផ្ទាល់នៅសាជីវកម្មមួយចំនួនក្នុងបុត្រសម្ព័ន្ធ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប ដូចជា៖ ធនាគារ វឌ្ឍនៈ, រោងចក្រផលិត ស្រាបៀរ វឌ្ឍនៈ ប្រូវើរី, ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន, ក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ កាពីតាល លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ ហ្គោលរីហ្សត ឯ.ក និងសណ្ឋាគារ Rosewood Phnom Penh ជាដើម៕