2024-08-22 16:20
176

កំពង់ឆ្នាំង៖ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំង អមដំណើរព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី   និមន្តធ្វើទស្សនកិច្ចនិងសួរសុខទុក្ខនិងសំណះសំណាលប្រជាពលរដ្ឋ នៅខេត្តចំនួនបួន ស្ថិតនៅភូមិភាគឦសាន តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមឡាវ មានខេត្តក្រចេះ  មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ។  

ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា សម្រាប់ថ្ងៃទី១ ក្រុម ការងារយើងឆ្លងកាត់ខេត្តកំពង់ចាម ត្បូងឃុំ ឆ្ពោះទៅកាន់តំបន់អិច១៦ និងចំណុចត្រពាំងស្រែ ខេត្តក្រចេះ ដោយមានការអ ញ្ជើញទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្ដម វ៉ា ថន អភិបាលខេត្ក្រចេះ រួមនិងព្រះសង្ឃ មន្ត្រីរាជការ កងកំលាំង ប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ៕