ពោធិ៍សាត់ ៖ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់និងកម្លាំងថ្នាក់ជាតិដឹកនាំដោយ លោកភុន វណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ បានបង្ក្រាប រុះរើបំផ្លាញចោល លូកងសាច់អួនចំនួន០៦មាត់ បង្គោលចំនួន៥៧០ដើមនិងចាក់លែងត្រីចម្រុះទម្ងន់១៥០គីឡូក្រាមចូលទន្លេវិញផងដែរ ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ភុន វណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ បានបញ្ជាក់ថា កងកម្លាំងចម្រុះខេត្តពោធិ៍សាត់និងកម្លាំងថ្នាក់ជាតិសរុប ២៦ នាក់មធ្យោបាយកាណូតចំនួន ០៥គ្រឿងបានចុះត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុច កំពុងវាលធំ ភូមិកំពុងលើ រហូតដល់ចំណុចជ្រោយស្ដី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជាមួយគ្នានោះលោកនាយផ្នែករដ្ឋបាលជលផល ក៏បានជំរុញដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ជាពិសេសមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន សូមបន្តចុះអប់រំផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីជលផលដល់ប្រជាសហគមន៍ និងត្រូវបន្តចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទទាំងនៅរដូវបិទនិងរដូវបើកនេសាទឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីធានាពូជមច្ឆជាតិបាននៅគង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយ។ជាពិសេសអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលនាំឲ្យមានទោសទ័ណ្ឌដល់ខ្លួនឯង។