ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តHILUX Rally មួយគ្រឿងសង្ស័យស្រវឹងក៏ជ្រុលចង្កូតទៅបុុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់រលំរងការខូចខាត ។
ហេតុការណ៍នេះដែរបានកេីតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ជិតស្ថានទូតជប៉ុនផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញ បុរសម្នាក់បេីករថយន្ត ម៉ាក HILUX Rallyពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BO 1189 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះនរោត្តមទិសដៅ ពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុ ដោយសង្ស័យថាអ្នកបេីកបរស្រវឹង ទើបធ្វើឲ្យរថយន្តរេចង្កូតជ្រុលទៅបុុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់ខ្ទាតទៅចូលផ្លូវម្ខាងទៀតអស់ចំនួន១កង់ ព្រមទាំងធ្វើឲ្យរថយន្តខូចខាតផ្នែកខាងមុខនិងបែកកង់មុខចំហៀងខាងឆ្វេង ហើយបេីកទៅមុខប្រហែល១០០ម៉ែត្រទេីបឈប់អែបគៀនផ្លូវតែម្តង ។
ករណីនេះផងដែរមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ តែអ្នកបេីកបរត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។
ក្រោយពេលកេីតហេតុ អ្នកបេីកបរនិងរថយន្តត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកដេីម្បីរង់ចាំដំណោះស្រាយ នៅពេលក្រោយ ៕