កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងរបរិស្ថាន បានថ្លែងថា៖ «ក្រសួងបរិស្ថានកំពុងធ្វើការគាំទ្រសេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិទាំងអស់ ឱ្យចូលរួមកាន់តែប្រសើរថែមទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងចូលរួមដាំដើមនឈើឱ្យបានច្រើន»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ «ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជួយធានាលំនឹងបរិស្ថាន គាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ចសង្គម ជួយដល់ការកាត់ និងជាពិសេសប្រជាពលរដ្ឋអាចរកចំណូល ពីគម្រោងលំហែរបៃតង តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដែលទេសចរមកដល់មូលដ្ឋាន មកសម្រាកលំហែ និងទស្សនាធម្មជាតិ ព្រៃឈើ សត្វព្រៃតំបន់ដែលមានសក្តានុពលក្នុងតំបន់ការពារធនធានធម្មជាតិរបស់កម្ពុជា»។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិ «រលាក់កងជើង» នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤នេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានពិនិត្យលើការគាំទ្រជីវភាពសហគមន៍ ឱ្យបង្កើនការចិញ្ចឹមសត្វបន្ថែម លើចម្ការដំណាំដែលមានស្រាប់ ជាពិសេសការចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរ ព្រោះសហគមន៍មានសក្តានុពលធម្មជាតិជាច្រើន ជាពិសេសទេសភាពធម្មជាតិ តំបន់ខ្នងផ្សារ និងខ្នងសំពៅជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដោះស្រាយបញ្ហាប្រឈមមួយចំនួន របស់ប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យប្រពលរដ្ឋនៅតាមសហគមន៍ពង្រឹងការគ្រប់គ្រងព្រៃសហគមន៍ និងបង្កើនជីវភាព ដោយ «ភាពស្អាត» ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដូចជាការបង្ហាញភាពស្មោះត្រង់ រាក់ទាក់ភ្ញៀវ រៀបចំម្ហូបអាហារឱ្យមានអនាម័យ និងតម្លៃសមរម្យ កុំលក់ឬផ្តល់សេវាកោរលើភ្ញៀវទេសចរណ៍ ដែលអាចធ្វើឱ្យបាត់បង់ឱកាសសម្រាប់ចំណូលគ្រួសារ ទៅថ្ងៃមុខ៕