បាត់ដំបង៖ ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ ត្រូវបានក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តបាត់ដំបង ចុះបំពាក់ក្នុងក្រុមហ៊ុន Phoenix Industrial Co., Ltd ទីតាំងនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ការចុះបំពាក់ឧប្បករណ៍តាមដានខាងលើ ធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះ ដឹកនាំក្រុមការងារដោយ លោក ជូ មូនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន, នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងមន្ត្រី នៃនាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ចុះពិនិត្យការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ នៅក្រុមហ៊ុន Phoenix Industrial Co., Ltd ដែលមានទីតាំងនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជាលទ្ធផល ក្រុមហ៊ុនបានបំពាក់ Sensors: pH, Temp, និង COD រួចរាល់ ដោយឡែក Flow meter និងប្រព័ន្ធ Internet និងត្រូវបន្តបំពាក់នៅថ្ងៃបន្ទាប់ និងធ្វើតេស្តសាកល្បងពេលការបំពាក់ត្រូវបានបញ្ចប់រួចរាល់ ដោយបញ្ជូនទិន្នន័យ (Real time data) អំពីគុណភាពសំណល់រាវសម្អាតរួចទៅក្រសួងបរិស្ថាន។
បន្ទាប់ពីការបំពាក់រួចរាល់ក្រុមការងារអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមន្ទីរបរិស្ថានខេត្តបាត់ដំបង នឹងបន្តចុះពិនិត្យលើដំណើរការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ រហូតដល់ចប់រួចរាល់៕