ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ និងលោកស៊ីថូ ណាថាន់ ពិធីករអធិប្បាយកីឡា បានចុះសួរសុខទុក្ខ និងនាំយកថវិកា ចំនួន ២០ លានរៀល របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកីឡាករ ប្រដាល់ថ្នាលគុនខ្មែរ ឡៅ ផាន់និត និងកីឡាករឡៅ ស៊ីណាត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង។
ដោយឡែកកីឡាករ ឡៅ កក្កដា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តសៀមរាប បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ពេលធ្វើដំណើរទៅចូលរួមកម្មវិធីប្រកួតកីឡាប្រដាល់ថ្នាលគុនខ្មែរនៅក្នុងភូមិ៕