2024-09-10 14:26
139

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចសហការចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(ជលផល)២គោលដៅផ្សេងគ្នា ក្នុងភូមិសាស្រ្តស្រុកកណ្ដៀង ដោយរឹមអូសនូវឧបករណ៍ខុសច្បាប់ស្ដីរពីជលផល ដើម្បីយកទៅបន្តនីតិវិធី និងបំផ្លិចបំផ្លាញចោលផងដែរ នេះបើតាមការបញ្ជាក់ពីលោក នាយខណ្ឌរដ្ឋជលផលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។

លោក នាយខណ្ឌរដ្ឋបាលជលផលឲ្យដឹងទៀតថា គោលដៅទី-១ ធ្វើឡើងនៅចំណុភូមិសាស្ត្រ ភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លទ្ធផល បង្រ្កាបឧបករណ៍រួមផ្សំ(ឈ្នក់)ដោយរិមអូសសាច់(ឈ្នក់)០២គ្រឿង អាគុយចំនួន០៥ អំពូលភ្លើងចំនួន០៥ អាំងទ័រចំនួន០៥ ខ្សែភ្លើងប្រវែង៥០ម៉ែត្រ ខ្សែរួមផ្សំប្រវែង២៥០០ម៉ែត្រ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ(ជលផល)យកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរងចាំបន្តនីតិវិធី ។

លោក បញ្ជាក់បន្ថែមទៀតថា គោលដៅទី-២ ធ្វើឡើងនៅចំណុចជ្រោយក្សុំ និងព្រែករាំងទិល ស្ថិតនៅភូមិចារុះ និងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លទ្ធផល បំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង(របាំងសាច់អួនក្រឡាល្អិតៗចំនួន១២ខ្សែ ស្មើនឹងប្រវែងចំនួន៣២៥០ម៉ែត្រ ក្បាល(បរ)ចំនួន២១គ្រឿង បង្គោលចម្រឹងចំនួន១០៨០ដើម និងចាក់លែងត្រីចំរុះល្អិតៗចូលទឹកបឹងធម្មជាតិ(ទន្លេសាប)ចំនួន៦០គីឡូក្រាមវិញផងដែរ ។

លោក នាយខណ្ឌរដ្ឋបាលជលផលបញ្ជាក់បន្តទៀតថា ករណីបង្រ្កាបឧបករណ៍រួមផ្សំខុសច្បាប់ស្ដីពីជលផលខាងលើ មន្ត្រីជំនាញនៅតែបន្តកិច្ចសហការជាមួយកងកម្លាំងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបជាប្រចាំ ៕