2024-09-15 01:09
131

ភ្នំពេញ៖ អង្គសមាជវិសាមញ្ញគណបក្សកម្លាំងជាតិ ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានសម្រេចចាត់តាំងឱ្យលោក ជា មុនី ប្រធានដឹកនាំគណបក្សកម្លាំងជាតិ ជំនួសលោក ស៊ុន ចន្ធី និង លោក សុខ គឹមសេង ជាអនុប្រធាន និងរើសសមាជិកគណៈកម្មការនាយកបន្ថែម ចំនួន ៣១រូបទៀត។ 

សមាជវិសាមញ្ញរបស់ គណបក្សកម្លាំងជាតិ ប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ៣៨ ផ្លូវលេខ៣១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ ២០០ នាក់៕