ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីព្រះអង់នៅកុដកើតហេតុ ដុតទៀនវស្សាបង្កឱ្យឆេះរាលដាលជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅតែម្តង។ ករណីអគ្គិភ័យនេះ ធ្វើឱ្យឆេះបន្ទប់ទំហំ ២ម៉ែត្រ×២ម៉ែត្រ និងសម្ភារៈមួយចំនួន នឹងពុំបណ្តាលឱ្យឆេះរាលដាលដល់កុតក្បែរខាងឡើយ។
ក្រោយកើតមានហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចជំនាញផ្នែកបង្ការ និងពន្លត់អគ្គីភ័យ បានចេញអន្តរាគមន៍ ជួយបាញ់ពន្លត់ និងទប់ស្កាត់ភ្លាមៗ រហូតដល់ម៉ោង ០២និង១៥នាទីរំលងអាធ្រាត្រ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះ ត្រូវបានពន្លត់ និងគ្រប់គ្រងបានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៥ឡាន ស្មើនឹង ១៦ម៉ែត្រគូប៕