2024-09-21 16:50
119

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងស្នាក់ការត្រៀ​មបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋនអន្តោប្រវេសន៍ បានបណ្ដេញចេញជនជាតិថៃ ចំនួន ២០នាក់ ក្នុងនោះ ស្រី១១នាក់ ពីបទ លួចឆ្លងដែនចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រថាប់ត្រាហាមចូលប្រទេសកម្ពុជារយ:ពេល៥ឆ្នាំ។

ការបណ្តេញចេញនៅជនជាតិថៃ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានបញ្ជាក់ថា៖ ជនជាតិថៃខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ ប្រគ​ល់​ជូនលោកអនុសេនីយ៍ឯក SURAPOS KRUATANAKUL នាយរងផ្នែកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំ​ដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់នៃប្រ​ទេសថៃ៕