រតនគិរី៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានឧប្ថម្ភនូវភេទសជ្ជៈប៉ូវកម្លាំងគ្រុឌ និងស្រាបៀរគ្រុឌ សរុបចំនួន ២៥០ កេស ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ។
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានចាត់តាំងលោកវរសេនីយ៍ទោ ឡុង ចាន់វាសនា នាយទាហាន នៃកងរាជអាវុធហត្ថខេត្តរតនគិរី ទទួលភេសជ្ជៈ និងស្រាបៀរ ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិក ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក និង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។
សម្រាប់ការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រួមមាន៖ ភេសជ្ជៈ ប៉ូវកម្លាំងគ្រុឌអាយ ចំនួន ៥០ កេស, ភេសជ្ជៈ ប៉ូវកម្លាំងគ្រុឌកូឡា ចំនួន ៥០ កេស, ស្រាបៀរវឌ្ឍនៈ ចំនួន ៥០ កេស, ស្រាបៀរ វឌ្ឍនៈឡាយ ចំនួន ៥០ កេស, ស្រាបៀរ ត្រាហ្គន ចំនួន ៥០ កេស សរុបចំនួន ២៥០កេស ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
លោកវរសេនីយ៍ទោ ឡុង ចាន់វាសនា តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតគិរី ជួសមុខឲ្យនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តរតនគិរី ទាំងអស់សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរជ័យដល់ អ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ឈុន លាង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមគ្រួសារ សូមមានសុខភាពល្អ បរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕