មណ្ឌលគិរី៖ តំបន់ទេសចរណ៍ធម្មជាតិ «ទឹកជ្រោះប៊ូស្រា» គឺជារមណីយដ្ឋានដ៏ទាក់ទាញបំផុត របស់ខេត្តមណ្ឌលគិរី ដែលមានទីតាំងស្ថិតនៅ ភូមិទី១ ឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលមានទឹកជ្រោះហូរធ្លាក់ពីលើមកក្រោមចែកជាបីរដំណាក់ផ្សេងៗគ្នា។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា តំបន់ទេសចរណ៍ទឹកជ្រោះប៊ូស្រា ចម្ងាយផ្លូវប្រមាណជាង ៣៨ គីឡូម៉ែត្រ ចេញពីទីរួមខេត្តមណ្ឌលគិរី អាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តបានទាំងរដូវប្រាំង និងវស្សា ដោយមានទេសភាពធម្មជាតិ និងខ្យល់អាកាសល្អស្រស់ត្រកាល។
រមណីយដ្ឋាន «ទឹកជ្រោះប៊ូស្រា» នេះ ចែកចេញជាបីដំណាក់ គឺដំណាក់ទី១៖ ទឹកហូរធ្លាក់ក្នុងកំពស់ ៨ម៉ែត្រទៅ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និងកំពស់ពី ១០ម៉ែត្រទៅ១៥ម៉ែត្រ នៅរដូវប្រាំង។ ដំណាក់ទី២៖ ទឹកហូរធ្លាក់ពីកំពស់ ១៥ម៉ែត្រ ទៅ២០ម៉ែត្រ និងមុខកាត់ទទឹង ២០ម៉ែត្រ នៅរដូវវស្សា និងកំពស់ពី ១៨ម៉ែត្រ ទៅ២៥ម៉ែត្រ និងមានមុខកាត់ ១៣ម៉ែត្រ នៅរដូវប្រាំង ដែលមានចម្ងាយ ១៥០ម៉ែត្រ ពីទឹកធ្លាក់ទី១ និងដំណាក់ទី៣៖ ទឹកហូរធ្លាក់មានល្បឿនលឿនខ្លាំងជាងល្បាក់ទី២ ល្បាក់នេះមិនអាចទៅដល់បានទេ ព្រោះជាតំបន់ព្រៃក្រាស់ និងតំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។
ក្រសួងទេសចរបញ្ជាក់ថា ប៊ូស្រាជារមណីយដ្ឋានអាទិភាពជាងគេដោយសារថាជាចំណុចទាក់ទាញទេសចរចម្បងរបស់ខេត្តមណ្ឌលគិរី ពិសេសការរកចំណូលរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍នៅទីនោះ តាមរយៈការអភិវឌ្ឍន៍វិស័យទេសចរណ៍។
បើយើងនិយាយពីខេត្តមណ្ឌលគិរី អ្នកទេសចរតែងតែនឹកឃើញនូវទឹកជ្រោះប៊ូស្រា ដំបូងគេបង្អស់។ ទឹកជ្រោះនេះ មានទេសភាពដ៏ស្រស់ត្រកាលបូករួមទាំងការរៀបចំលម្អបន្ថែម ដែលផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ ហើយក៏បានទាក់ទាញអ្នកទេសចរបានកាន់តែច្រើនផងដែរ៕