ខេត្តកំពង់ស្ពឺ ៖ ក្រោយមានការណែនាំ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានធ្វើការព្រមាន ដល់អាជីវករឱ្យបញ្ឈប់ការលក់រំសេវផ្ទុះគ្រាប់ប្រភេទ (ផាវគ្រាប់បែក)ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងស្ថិរភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងករណីមិនអនុវត្តតាមការណែនាំនឹងចាត់វិធានតាមផ្លូវច្បាប់ ។
លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះថា កម្លាំងជំនាញនៃស្នងការដ្ឋាន និងគ្រប់អធិការដ្ឋានក្រុងស្រុក បានចុះណែនាំដល់អាជីវករលក់ដូរទាំងអស់ ដែលលក់ចែកចាយរំសេវផ្ទុះ(ផាវគ្រប់ប្រភេទ)នៅតាមបណ្តាផ្សារ និងទីតាំងលក់នានាឱ្យបញ្ឈប់ការលក់ជាបន្ទាន់ ។ ហើយក្នុងឱកាសចុះនោះសមត្ថកិច្ចក៏បានដកហូតរំសេវផ្ទុះ និងធ្វើកិច្ចសន្យាផងដែរ ។
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា ក្រោយការណែនាំ ប្រសិនជាសមត្ថកិច្ចរកឃើញថា មានអាជីវកររូបណានៅតែបន្តលួចលក់(ផាវគ្រាប់បែក)ទៀតសមត្ថកិច្ចនគរបាល និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ៕