រាជធានីភ្នំពេញ៖នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាលរួមជាមួយលោកវេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងលោកស្រ៊ន សៀវប៉ាវ មន្រ្តីជំនួយការ បានចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១២កន្លែង នៅរាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។
ជាមួយគ្នានោះដែរក្រុមការងារបានជួបប្រជុំ និងមានការអញ្ជើញចូលរួមពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ ដោយផ្តោតលើការងារ រួមចំនួន៧ចំណុច រួមមានទី១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារនិងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព ទី២ធនធានមនុស្សវិស័យសុខាភិ បាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្សទី៣-ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ ទី៤- ការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋទី៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍ ទី៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង និងទី៧-ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺជាដើម។
ឆ្លៀតនៅក្នុងឪកាសនោះដែរឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត ក៏បាននាំមកនូវការផ្តាំផើ្ញសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា មណ្ឌលសុខភាព ដែលចុះត្រួតពិនិត្យនាពេលនេះរួមមាន មណ្ឌលសុខភាព ព្រែកកំពឹស រលួស ស្ពានថ្ម សាក់សំពៅ ពងទឹក ព្រៃវែង ព្រៃស ជើងឯក ចំការដូង ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោ និង មណ្ឌលសុខភាព ស្ទឹងមានជ័យ ចាក់អង្រែ ច្បារអំពៅ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ របស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ។