រដ្ឋធានីកៀវ៖ បើគិតចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី បានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺមានរយៈពេល៩៩៨ថ្ងៃកន្លងមកហើយ ខណៈក្រុមមន្រ្ដីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងកៀវ បានកត់សម្គាល់ អំពីខួបគម្រប់១០០០ថ្ងៃ នៃការលុកលុយរបស់ក្រុងមូស្គូ ហើយកំពុងតែសម្លឹងមើល អំពីការបញ្ចប់សង្គ្រាមនេះ នៅឆ្នាំ២០២៥ខាងមុខ។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថាអ៊ុយក្រែន កាលពីព្រឹក ថ្ងៃអង្គារនេះបានប្រារព្ធខួប១000ថ្ងៃ ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំរបស់រុស្ស៊ី ជាមួយនឹងកងទ័ពដែលកំពុងតែនឿយហត់នៅក្នុងការប្រយុទ្ធនៅលើសមរភូមិជួរមុខនានា ខណៈរដ្ឋធានីកៀវ បានរងការវាយប្រហារជាញឹកញាប់ ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន និង មីស៊ីល។
ស្របគ្នានេះដែរ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រើប្រាស់ រយៈពេលនៅសេសសល់ ដែលជិតផុតអាណត្ដិរបស់គាត់ ដោយបានបើកភ្លើងខៀវ ដល់កងទ័ពអ៊ុយក្រែន សម្រាប់ការប្រើប្រាស់មីស៊ីលរបស់សហរដ្ឋអាមេរិក វាយប្រហារប្រឆាំងនឹងគោលដៅយោធានានារបស់រុស្ស៊ី ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដែលអាចកំណត់អំពីជម្រើសរបស់ក្រុងកៀវ សម្រាប់ការវាយប្រហារ កាត់ផ្ដាច់ជំនួយផ្គត់ផ្គង់ ទៅលើកាន់សមរភូមិ។
ប្រជាពលរដ្ឋអ៊ុយក្រែនរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ និង ជាង៦លាននាក់ផ្សេងទៀត កំពុងតែរស់នៅជាជនភៀសខ្លួន នៅឯបរទេស ហើយចំនួនប្រជាជនបានធ្លាក់ចុះមួយភាគបួន ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកម្លាំងទាហានរបស់គាត់ ចូលលុកលុយ ទៅលើប្រទេសអ៊ុយក្រែន ទាំងតាមផ្លូវគោក សមុទ្រ និង ផ្លូវអាកាសដែលបានចាប់ផ្តើមជម្លោះដ៏ធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីររហូតមក។
ការខូចខាតផ្នែកយោធា ក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់មួយ បើទោះជាអ៊ុយក្រែន និង រុស្ស៊ី នៅតែរក្សាការសម្ងាត់យ៉ាងជិតយ៉ាងណាក៏ដោយ។ ការប៉ាន់ប្រមាណជាសាធារណៈរបស់លោកខាងលិច បានផ្អែកទៅលើរបាយការណ៍ចារកម្ម ដោយមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ប៉ុន្តែភាគច្រើនពួកគេបាននិយាយថា ទាហានរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ឬរងរបួសទាំងសងខាង។
សោកនាដកម្មនៃសង្គ្រាមរបស់លោកប្រធានាធិបតី ពូទីន បានធ្វើឲ្យប៉ះពាល់ដល់គ្រួសារជាច្រើននៅពាសពេញប្រទេសអ៊ុយក្រែន។
គ្រប់ទីកន្លែងតែងតែមានពិធីបុណ្យសពរបស់យោធា រហូតក្លាយជារឿងធម្មតា នៅតាមទីក្រុងធំៗ និង ភូមិឆ្ងាយៗ ហើយមនុស្សមានការធុញថប់នឹងស៊ីរ៉ែន វាយប្រហារតាមអាកាស និង រងនូវទុក្ខសោកនាពេលយប់។
ឥឡូវនេះលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក នឹងវិលត្រឡប់មកកាន់អំណាចជាថ្មី នៅខែមករា ឆ្នាំ២០២៥។
លោក ត្រាំ បានឃោសនា នៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតថា គាត់ប្តេជ្ញានឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឲ្យបានឆាប់រហ័សបំផុត។
ប៉ុន្ដែលោក ដូណាល់ ត្រាំ មិនបាននិយាយ អំពីរបៀបត្រូវបញ្ចប់ជម្លោះ រវាងរុស្ស៊ី និង អ៊ុយក្រែន នោះឡើយ។
បញ្ហានេះ នាំឲ្យមានការចោទជាសំណួរអំពីអនាគត នៃជំនួយយោធារបស់សហរដ្ឋអាមេរិក និង លោកខាងលិច ត្រូវរួបរួមគ្នាប្រឆាំងនឹងលោកប្រធានាធិបតី ពូទីន ហើយបង្កើននូវការរំពឹងទុក សម្រាប់កិច្ចពិភាក្សាបញ្ចប់សង្រ្គាម៕