2024-11-20 01:11
111

ខេត្តកំពត ៖ ជនជាតិវៀតណាមប្រុស-ស្រី ចំនួន ២៤ នាក់ត្រូវបានបណ្ដេញចេញតាមច្បាប់ អន្តោប្រវេសន៍ ចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ស្ថិត ក្នុងស្រុក កំពង់ត្រាច ខេត្តកំពត កាលពី វេលា ម៉ោង ១១ ព្រឹក ថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ នេះបើយោងតាមព័ត៌មានដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ 

បើតាមការ ឱ្យដឹងពីមន្ត្រី នគរបាល ប៉ុស្តិ៍ច្រកទ្វារព្រែក ចាក បានប្រាប់ ឱ្យដឹងថា ៖ ជនជាតិវៀតណាម ចំនួន ២៤ នាក់ក្នុងនោះមាន ស្រី ចំនួន ១១នាក់ ត្រូវបានមន្ត្រី នាយកដ្ឋានស៊ើបអង្កេតនិងនីតិវិធីប្រចាំខេត្តព្រះ សីហនុ បានរកឃើញថា អ្នកទាំងនេះ លួច ស្នាក់ នៅធ្វើការងារ ដោយខុសច្បាប់ ហើយត្រូវបាន បណ្ដេញចេញ តាមច្រក ទ្វារព្រំដែនអន្តរជាតិព្រែកចាក ។

ការបញ្ជូនពួកគេឱ្យត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនោះ ក៏មានខាងអាជ្ញាធរ វៀតណាមមកទទួលយក នៅច្រកទ្វារព្រំដែនផងដែរ ។ 

កាលពីខែមុននៅថ្ងៃទី៦ មិថុនា ក៏មានការ បណ្ដេញចេញ ជនជាតិវៀតណាមចំនួន ៤៦ នាក់ ដែលលួចស្នាក់នៅ ធ្វើ ការងារខុសច្បាប់ ម្ដងមកហើយដែរ ។ នេះបើតាម របាយ ការណ៍របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ដែលផ្សព្វ ផ្សាយនៅលើទំព័រហ្វេសប៊ុក ៕