(ហ្សឺណែវ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការលើកកម្ពស់មនុស្សធម៌អន្តរជាតិ នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងសេចក្តីថ្លែងការណ៍, លោកបណ្ឌិត បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្ម បង្កើនកិច្ចសហការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ក្នុងការលើកកម្ពស់បទដ្ឋាននៃអនុសញ្ញាអូតាវ៉ា និងការសម្រេចឱ្យបាននូវអាទិភាពទាំងបី ដែលបានដាក់ចេញ រួមមាន សាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា, ការអនុវត្តមាត្រា៥ ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងតំបន់មីន, និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។
លោកបណ្ឌិតបានបន្ថែមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នឹងអនុម័តនូវឯកសារសំខាន់ៗចំនួន៣ រួមមានឯកសារពិនិត្យឡើងវិញនៃការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤, ផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ និងសេចក្តីថ្លែងការនយោបាយសៀមរាប-អង្គរ។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បណ្តាប្រទេសទូទាំងពិភពលោក បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាបន្តគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា និងអញ្ជើញប្រទេសទាំងអស់ចូលរួមក្នុង កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីរួមគ្នាប្តេជ្ញាចិត្ត សម្រេចឱ្យបានគោលដៅពិពភលោកមួយ ដែលមិនមានការរងគ្រោះដោយសារមីន និងប្រកបដោយសន្តិភាព និងស្ថិរភាព។
ជាចុងក្រោយ លោកបណ្ឌិត បានស្នើឱ្យបង្កើនកិច្ចសហការរវាងសភាទូទាំងពិភពលោក ក្នុងការដោះស្រាយបញ្ហាមនុស្សធម៌ និងជំរុញដល់ការសម្រេចឱ្យបាននូវ ពិភពលោកមួយប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីជាប្រយោជន៍សម្រាប់មនុស្សទូទាំងសាកលលោក៕