លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានតែងតាំង លោក នុត សវនា ដែលជាអ្នកនាំពាក្យ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ ឬហៅថាពន្ធនាគារព្រៃស។
នេះបើតាមប្រកាសតែងតាំងមន្ត្រីរាជការរបស់លោក ស សុខា ចេញនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
ក្នុងមាត្រា១ នៃប្រកាសស្ដីពីការតែងតាំងមន្ត្រីរាជការ បានសម្រេចថា ៖«ត្រូវបានតែងតាំង លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារបន្ថែមលើមុខតំណែងបច្ចុប្បន្ន»។
ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ ផ្សព្វផ្សាយវីដេអូ ជនជាតិចិន និងជនជាតិខ្មែរ ដែលកំពុងជាប់ឃុំមួយក្រុម ធ្វើពិធីជប់លៀង រាំលេង ដែលអះអាងថានៅក្នុងមណ្ឌលអប់រំកែប្រែទី១ ឬហៅថាពន្ធនាគារព្រៃស លើបណ្ដាញសង្គមហ្វេសប៊ុក។
ម្យ៉ាងទៀត ការតែងតាំងនេះ បានធ្វើឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាផ្លូវការថា បានឯកភាពឱ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យដោះដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ដើម្បីដោះស្រាយបញ្ហាអសកម្មនានាដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ន។
គួរឱ្យដឹងថា មណ្ឌលអប់រំកែប្រែទី១ មានទីតាំងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មុនថ្ងៃទី១០ ខែកញ្ញា ប្រធានមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស គឺជាលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ យិន គន្ធ។
ប៉ុន្តែលោក យិន គន្ធ បានចូលនិវត្តន៍ពីតួនាទីជាប្រធានមណ្ឌលអប់រំ និងកែប្រែទី១ ត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
ក្រោយការចូលនិវត្តន៍របស់លោក យិន គន្ធ មួយថ្ងៃ គឺចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអ៊ាន់ ត្រូ វបាន តែង តាំង ជាប្រធានស្តីទីមណ្ឌលអប់រំកែប្រែទី១៕