2024-07-04 18:39
189

ភ្នំពេញ៖ ក្រោមការជួយសង្គ្រោះពីសំណាក់អង្គការមួយ ក្មេងស្រីរងគ្រោះ ចំនួន ០២នាក់ បងប្អូនបង្កើតដែលត្រូវបានពួកម៉ាកឪពុកបង្កើត និងឪពុកចុងធ្វើបាបចាប់រំលោភសេពសន្ថវៈដូចសត្វធាតុ ត្រូវបាននាំមកដល់មណ្ឌលរបស់អង្គការអាហ្វេស៊ីបកម្ពុជា រាជធានីភ្នំពេញ និងបានរៀបរាប់អំពីខ្សែជីវិតពិត ដែលរងការបំពាបំពានផ្លូវភេទ វាយដំលើរូបរាង្គកាយស្តាប់រួចពិតជាមិនគួរជឿសោះ ម្តាយសុខលះបង់កូនស្រី ដើម្បីប្តីក្រោយធ្វើបាបតាមអំពើចិត្តមិនហានទៅប្តឹងសមត្ថកិច្ច ព្រោះតែការស្រឡាញ់ប្តីចុងជ្រុលហួសហេតុពេល។

ក្នុងកិច្ចសម្ភាសន៍មួយរវាង អ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីបកម្ពុជា ដែលជាអង្គការតែងតែជួយសង្គ្រោះនារីរងគ្រោះ ជាពិសេសក្មេងស្រីរងគ្រោះរាប់មិនអស់ ឲ្យចេញផុតពីអំពើស្មោគគ្រោកទាំងឡាយ និងការជិះជាន់រំលោភបំពាន់ផ្លូវ ជាមួយក្មេងស្រីរងគ្រោះ ០២នាក់ បងប្អូនដែលត្រូវឪពុកចុងចាប់រំលោភបានបង្ហោះនៅលើបណ្តាញសង្គម នៅថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៤នេះ ពិតជារន្ធត់ និងអាណិតអាសូរបំផុតចំពោះក្មេងស្រីរងគ្រោះ។

តាមរយៈកិច្ចសម្ភាសន៍នោះ ក្មេងស្រីរងគ្រោះបានរៀបរាប់ លោកស្រី ម៉ុម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីបកម្ពុជាថា៖ «ពេលដែលនាងបានមកដល់អង្គការ នាងពិតជាមានការសប្បាយចិត្ត និងមិនចង់ត្រឡប់ទៅផ្ទះវិញទេ ព្រោះខ្លាងបងវាយធ្វើបាប និងឪពុកចុងចាប់រំលោភ»។ ក្មេងស្រីដ៏កំសត់ដោយរងនូវអំពើដ៏ស្មោករោគ បានបន្ថែមទៀតថា៖ «កាលពីនាងមានអាយុ ១១ឆ្នាំ ធ្លាប់ត្រូវបានពួកម៉ាកឪពុកបង្កើតដែលប្រើប្រាស់ថ្នាំញៀន បានធ្វើការរំលោភ ខណៈពេលដែលឪពុកម្តាយមិននៅផ្ទះចេញទៅធ្វើការសំណង់បាត់ហើយបានប្រាប់រឿងរ៉ាវនេះទៅឪពុក ប៉ុន្តែគាត់មិនជឿថែមទាំងវាយលើរូបនាងទៀតផង។ រួចក៏បានយករឿងនេះប្រាប់ទៅម្តាយម្តាយថាមិនបាច់ប្តឹងផ្តល់អីទេ គ្រាន់តែស្គាល់មុខបានហើយ»។

ក្មេងស្រីរងគ្រោះបានរៀបរាប់ទៀតថា៖ លុះក្រោយមកគ្រួសារបែកបាក់នាងបានទៅរស់ជាមួយម្តាយរាលពេលនាងទៅដងទឹក បេះផ្លែត្របែកហូបឪពុកចុងតែងតែទៅតាមពីក្រោយ និងបបួលទៅកន្លែងស្ងាត់ធ្វើសកម្មភាពចាប់រំលោភបានសម្រេចហើយពេលដែលយករឿងឪពុករំលោភប្រាប់ទៅម្តាយម្តាយវ៉ៃថែម ដោយសារទ្រសកម្មភាពនេះមិនបានក៏បានប្រាប់រឿងរ៉ាវទាំងអស់ឱ្យបងស្រីដឹង ក៏ទៅប្រាប់មីងបន្តទើបទៅប្តឹងសមត្ថកិច្ចជួយអន្តរាគន៍»។ ក្មេងស្រីរងគ្រោះបន្ថែមថា៖ ម្តាយបង្កើតមិនឱ្យប្តឹងឪពុកចុងដែលតែងតែវាយធ្វើបាបលើរួបរាងកាយ និងចាប់រំលោភសេពសន្ថវៈនោះទេ ព្រោះម្តាយអះអាងថា ឪពុកចុងជាអ្នករកស៊ីចិញ្ចឹមតាំងពីតូចដល់ធំ និងបន្ទាប់មកឪពុកចុងបានចាប់រំលោភប្អូនស្រីរបស់នាងម្នាក់ទៀតតែម្តង»។

អ្នកស្រី ម៉ម សុម៉ាលី ហៅម៉ែចាស់ ប្រធានអង្គការអាហ្វេស៊ីប បានសរសេរបង្ហោះយ៉ាងដូច្នេះថា៖ «ហ៊ឹម រឿងខ្លះពិបាកជឿមែន ម្សិលមិញខ្ញុំជួបហើយ ខ្ញុំនិយាយមិនចេញទេ ម្តាយម្នាក់ដែលស្រលាញ់ប្តីចុង ហួសពីការស្មាន ខ្ញុំមិនដឹងទេថា នៅពីក្រោយជីវិតស្ត្រីជាម្តាយមានរឿងអ្វីកើតឡើង តែកូនដល់ទៅ ០២នាក់ ដែលត្រូវប្តីចុងធ្វើបាប តែគាត់បែជានិយាយថា “មកពីកូនគាត់” កម្មមែន បាបកម្ម មានអ្នកម្តាយជាច្រើនដែលលះបង់គ្រប់យ៉ាងដើម្បីកូន ..តែម្តាយមួយចំនួនតូចណាស់ ដែលសុខចិត្តលះបង់កូនដើម្បីប្តី។ ខ្ញុំអាណិតតែក្មេងទេលោកអើយ ខ្ញុំកាត់ការសំភាសនេះអស់ហើយនៅពាក្យដែលពិបាកទទួល សូមស្តាប់កូន ស្រលាញ់កូនផង បើជ្រុលជាបង្កើតគេមកហើយ»។ អ្នកស្រី ម៉ម សុម៉ាលី បានបញ្ជាក់ថា៖ «ពេលនេះនាងតូចបានសុខហើយមកនៅ Afesip Cambodia»។

សូមបញ្ជាក់ថា លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ Afesip Cambodia គឺជាសកម្មជនការស្ត្រីរងគ្រោះ និងកុមាររងគ្រោះដោយអំពើរំលោភសេពសន្ថវៈរាប់ម៉ឺននាក់ រហូតធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីល្បាញដល់សាកលលោកពាក់ព័ន្ធការងាររបស់លោកស្រីតែម្តង៕