2024-08-05 21:58
249

ភ្នំពេញ៖ ក្រសួងអធិការកិច្ច  បានបញ្ជាក់ថា៖ ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់ឈ្មោះ និងរូបថតរបស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដើម្បីបង្កើតគណនីតេឡេក្រាមក្លែងបន្លំ មានដូចជា៖  «CEO.HUOT HAK, C,E,O, Micheal George» ដែលមាន Link: https://t.me/CEO Administrator01 និង https://t.me/CEO Administrator09 ក្នុងគោលបំណងទុច្ចរិត។

ក្រសួងអធិការកិច្ច​ បានបញ្ជាក់ថា៖ «ដើម្បីចៀសវាងពីការបោកប្រាស់ណាមួយ សូមសាធារណជន មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានផ្សេងៗ និងសូមមេត្តាជឿជាក់តែលើព័ត៌មាន ដែលបានផ្សព្វផ្សាយចេញពីប្រភពច្បាស់​លាស់ និងសូមតាមដានព័ត៌មានអំពីក្រសួងអធិការកិច្ច តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួង និងលោករដ្ឋមន្ត្រីផ្ទាល់»។ 

ក្រសួងអធិការកិច្ចសូមថ្កោលទោសចំពោះរាល់ការក្លែងបន្លំគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួង និងរបស់ លោករដ្ឋមន្ត្រី ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ឱ្យបានម៉ឺងម៉ាត់និងឆាប់បំផុត

ក្រសួងអធិការកិច្ច សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ក្រសួងអធិការកិច្ច និងរបស់លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច មានដូចខាងក្រោម៖