ខេត្តបាត់ដំបង៖ មានករណីទុស្សេខ្សែភ្លេីងបង្កជាអគ្គិភ័យឆាបឆេះធុងស្តុកប្រេងខ្មៅ និងរោងដែកមួយកន្លែងផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងនៅព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៤។
ក្នុងរបាយការណ៍ដដែលបានអោយដឹងថាករណីនេះកើតឡើងនៅចំណុចក្រុមទី៤ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលអោយឆាបឆេះធុងស្តុកប្រេងខ្មៅ០១ និងរោងដែកប្រក់ ស័ង្កសី ទំហំ ៣០ម៉ែត្រX៤០ម៉ែត្រ ស្ថិតនៅក្នុងបរិវេណឡឥដ្ឋអភិវឌ្ឍន៍របស់ឈ្មោះ ទៀ ហ៊នី ភេទប្រុស អាយុ ៥១ឆ្នាំ បណ្តាលអោយឆេះរោងដែកប្រក់សង្ក័សី ខូចខាត៤០% និងឆេះប្រេងខ្មៅអស់ចំនួន០១ធុងគិតជាទឹកប្រាក់ចំនួន ៦០០០ដុល្លារ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងបន្ថែមថា គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧និង០៥នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធចេញជួយអន្តរាគមន៍ជាពិសេសខាងកម្លាំងជំនាញផ្នែករថយន្តពន្លត់អគ្គិភ័យបានបញ្ចេញរថយន្តដើម្បីជួយបាញ់ទឹកពន្លត់។
ប្រភពពីនគរបាលស្រុកមោងឫស្សីបានបញ្ជាក់អោយដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះមក កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងនគរបាលស្រុកគាស់ក្រឡ ចំនួន២០នាក់ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿងចុះអន្តរាគមន៍ដោយប្រើប្រាស់អស់ទឹកចំនួន០៣ឡានទើបរលត់បានទាំងស្រុង។ ករណីនេះដែរមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ៕