(កែប)៖ លោកបណ្ឌិតអភិបាលខេត្ត សោម ពិសិដ្ឋ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ក្មួយៗ សិស្ស និស្សិត យុវជនទាំងអស់ ចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីរួមចំណែកជួយដល់កម្ពុជា មានភាពបៃតង ជួយកាត់បន្តយការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដី។
ការអំពាវនាវបែបនេះរបស់លោកបណ្ឌិត សោម ពិសិដ្ឋ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់ និងគ្រោះរាំងស្ងួត»។ ដែលបានប្រារព្ធធ្វើឡើង នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅដែលឧទ្យានខេត្តកែប។
នាឱកាសនោះលោកអភិបាលខេត្តកែប បានបន្តថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនេះឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជន អំពីបញ្ហាបរិស្ថានសកល ដោយជំរុញការលើកទឹក ចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឱ្យក្លាយទៅជា ភ្នាក់ងារសកម្ម ប្រកបដោយចិរភាព និងការអភិវឌ្ឍមេត្រីភាពបរិស្ថាន។
លោកអភិបាលខេត្ត បានបន្តថា ខេត្តកែប ត្រូវបានទទួលស្គាល់ ជាខេត្តពោរពេញដោយសក្ដានុពល និងត្រូវបានវាយតម្លៃជាខេត្តនិរន្តរភាពបរិស្ថានអាស៊ាន និងជាទីក្រុងឈានមុខអាស៊ាន និងជាគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ផ្អែកលើសក្ដានុពល និងភាពសម្បូរបែបនៃធនធានធម្មជាតិវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានក្នងតំបន់ស្រាប់លោកអភិបាលខេត្ត បានលើកបញ្ជាក់ថា សម្រាប់ខេត្តកែប បានកំណត់ប៉ូលអភិវឌ្ឍន៍ ចំនួន៤ រួមមាន៖
*ទី១៖ ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ជាទីក្រុងក្នុងឧទ្យានប្រណិតកម្រិតពិភពលោក។
*ទី២៖ ប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្យធម្មជាតិបែបទំនើប។
*ទី៣៖ ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ ជាតំបន់ កសិ-ទេសចរណ៍ ទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្ត។
*ទី៤៖ ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ ជាតំបន់ទេសចរណ៍កោះប្រណិត។
លោក អ៉ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានឱ្យដឹងថា ការប្រារព្ធទិវាបរិស្ថានជាតិ ឆ្នាំ២០២៤ មន្ទីរបាននាំយកកូនផ្កាក្ងោកធំ ចំនួន២០០០ដើម ដាំតាមបណ្ដោយដងផ្លូវបេតុងឧទ្យានជាតិកែប ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងបង្កើតជាគម្របបរិស្ថានបៃតង ក្នុងឧទ្យានជាតិកែប ក៏ដូចជាខេត្តកែបទាំងមូល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេស មកលេងកម្សាន្ត៕