2024-06-16 18:30
288

ខេត្តសៀមរាប ៖ បន្ទាប់ពីបែកធ្លាយវីដេអូ ប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋទីបំផុតលោកអនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាបសម្រេចផ្អាកការងារជាបណ្តោះអាសន្ន ដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា ។
   យោងតាមលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលទទួលបាននៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ៈ ប្រការ១ ..ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះលោកអនុសេនីយ៍ទោ វឿន សារ៉ាវុធ អត្តលេខៈ៨៤០១៣ ឋានៈនាយ រងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ទារសណ្តាយ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ឱ្យមកបង្ហាញមុខនៅការិយាល័យ បុគ្គលិករៀងរាល់ម៉ោងធ្វើការ។មូលហេតុ  ល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា លេខៈ៨៧៣ ប្រក ។
   ប្រការ២..លោកស្នងការរង ទទួលផែនការងារធនធានមនុស្ស, លោកស្នងការរង ទទួលផែនកាងារសេនាធិការ, លោកនាយ ការិយាល័យបុគ្គលិក.លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល,លោកអធិការនគរបាលស្រុកបន្ទាយស្រី, អង្គភាពដែលមានការពាក់ព័ន្ធ និងលោកដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ៖ ចាប់ពី ថ្ងៃចុះហត្ថលេខានេះតទៅ ។
យ៉ាងណាមិឲញពាក់ទៅនឹងការអំពើហិង្សាទៅលើប្រជាពលរដ្ឋខាងលើនេះគេមិនដឹងទេថាតើបណ្តាលមកពីបញ្ហាអ្វីនោះដែរ ។