2024-06-19 19:56
197

កាប់ដីព្រៃ ក្នុងដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកូនមុំ និងស្រុកអូរជុំ 
កិច្ចប្រជុំប្រារព្ធធ្វើឡើង នៅសាលប្រជុំសាលាខេត្ត រសៀលថ្ងៃទី១៧ ខែមិងុនា ឆ្នាំ២០២៤ក្រោមអធិតីភាព ឯកឧត្តម ខ័ណ្ឌ ចំណាន និងឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត។
  សូម បញ្ជាក់ផងដែរថា កាលពីថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជន ប្រជាពលរដ្ឋ ក្នុងខេត្ត រតនគិរី ជាពិសេស អ្នកកំពុងទន្ទ្រាននិងអ្នកប៉ុនប៉ងទន្ទ្រានដោយខុសច្បាប់លើដីស្ថានីយស្តារព្រៃឈើឡើងវិ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រាបថា៖ រាជរដ្ឋាភិបាលបានប្រគល់ទីតាំងដីស្ថានីយស្តារព្រៃឈើ ឡើងវិញ ស្ថិតនៅស្រុកកូនមុំ ខេត្តរតនគិរី ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែកន្លងមកសង្កេត ឃើញថាមានសកម្មភាពរំលោភទន្ទ្រានកាន់កាប់ដីនេះដោយខុសច្បាប់ ។
  រដ្ឋបាលខេត្តរតនគិរី សូមស្នើប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ បញ្ឈប់ការជឿលើមេក្លោង មេខ្យល់ ដែល អូសទាញ ញុះញង់ឱ្យចូលកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋខុសច្បាប់ ត្រូវចាកចេញជាបន្ទាន់ពីទីតាំងដីស្ថានីយ ស្តារព្រៃឈើឡើងវិញ ។ករណីមិនអនុវត្តតាមការជូនដំណឹងខាងលើ ក្រុមការងារចម្រុះនិងអាជ្ញាធរមានសមត្ថកិច្ច ចុះអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវច្បាប់ដែលចូលជាធរមាន ។