ភ្នំពេញ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីមូលហេតុដែលសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃមិនវ៉ៃខ្នោះភ្លាមៗលើជនសង្ស័យឧកញ៉ា ស្រី ស៊ីណា ដែលជាខ្មាន់កាំភ្លើងក្នុងការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃសម្លាប់យុវជន ចំនួន ០២នាក់ ជាគូរដណ្តឹងនឹងគ្នា និងបណ្តាលឱ្យមនុស្ស ចំនួន ០២នាក់ផ្សេងទៀតរងនោះ គឺដោយសារមិនទាន់មានការសម្រេចពីតុលាការថាបុគ្គលនោះមានទោសទណ្ឌ ឬពិរុទ្ធភាពនៅឡើង ជាពិសេសសមត្ថកិច្ចមិនទាន់មានភស្តុតាងស៊ីជម្រៅ និងរឹងមាំដើម្បីដាក់បន្ទុកលើបុគ្គលនោះថាជាខ្មាន់កាំភ្លើង ឬជាឃាតករនៅឡើយទេ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីបកស្រាយចំងល់ជូនសាធារណជនដែលលើកឡើង និងមានការបកស្រាយប្រៀបធៀបទៅនឹងករណីផ្សេងៗទៀត ដែលសមត្ថកិច្ចនគរបាលចំណុះក្រសួងបានអនុវត្តន៍កន្លងមក។
លោក ទូច សុឃៈ បានថ្លែងថា៖ «ចំពោះរូបភាពដែលបងប្អូនប្រជាពលរដ្ឋបានឃើញឧកញ៉ា ស្រី ស៊ីណា នៅឈរនិយាយជាមួយសមត្ថកិច្ច និងក្រោយមកអញ្ជើញឱ្យចូលក្នុងរថយន្តនាំយកទៅការិយាល័យប៉ូលិសដើម្បីសាកសួរនេះ គឺត្រូវបែងចែក និងគិតទៅលើនិតិវិធីជំនាញ»។ អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា៖ «ការវ៉ៃខ្នោះទូទៅមិនចេះតែវ៉ៃខ្នោះនោះទេទៅលើជនទាំងឡាយជាពិសេសជនសង្ស័យដែលសមត្ថកិច្ចយើងមិនទាន់មានភស្តតាងគ្រប់គ្រាន់នៅឡើយហើយតុលាការមិនទាន់សម្រេចថាបុគ្គលហ្នឹងមានពិរុទ្ធភាព មានទោសពៃបុគ្គលនោះនៅតែជាជនស្លូតត្រង់នេះជាគោលការណ៍ទូទៅមិនចេះវ៉ៃខ្នោះនោះទេ និងហេតុផលមួយទៀត សមត្ថកិច្ចមិនទាន់ទឹកតាង ឬភស្តតាងរឹងមាំថាបុគ្គលហ្នឹងជាខ្មាន់កាំភ្លើង ឬជាឃាតករនោះទេ គ្រាន់តែតាមច្បាមមុខសញ្ញាទៅគឺអាចស្ថិតក្នុងចង្កោមជនសង្ស័យ ដូច្នេះសមត្ថកិច្ចគ្រាន់តែសុំកិច្ចសហការពីសាម៉ីខ្លួនប៉ុណ្ណោះ ទើបឃើញសាម៉ីខ្លួនឈរយ៉ាងអង់អាចក្លាហាននិយាយជាមួយសមត្ថកិច្ច ដើម្បីបង្ហាញថាខ្លួនមិនមែនជាជនដែលប្រព្រឹត្តបទល្មើស ឬសមត្ថកិច្ចច្រឡំ…..តែទោះជាយ៉ាងណាត្រូវតែអញ្ជើញទៅកាន់ការិយល័យប៉ូលិស ដើម្បីសួរនាំអញ្ចឹងបានជាពេលចូលក្នុងរថយន្តក៏មិនវ៉ៃខ្នោះដូចគ្នា ព្រោះមិនទាន់មានការបញ្ជាក់ច្បាស់លាស់»។
អ្នកនាំពាក្យរងរូបនេះ បានបញ្ជាក់ថា៖ «ក្រោយពេលនាំឧកញ៉ា ស្រី ស៊ីណា មកដល់ការិយាល័យប៉ូលិសសមត្ថកិច្ចបានសាកសួរប្រកបដោយជំនាញទើបបុគ្គលរូបនេះ បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសបាញ់ប្រហារលើជនរងគ្រោះបណ្តាលឱ្យស្លាប់ ចំនួន ០២នាក់ ពិតប្រាកដកមែន ទើបសមត្ថកិច្ចមានភស្តតាងរឹងមាំជាក់លាក់ហើយទើសមត្ថកិច្ចចាប់ផ្តើមវ៉ៃខ្នោះភ្លាមតែម្តង ដើម្បីគ្រប់ជនសង្ស័យ»។ លោកបានបន្ថែមថា៖ «សូមកុំប្រៀបធៀបទៅនឹងបុគ្គលនយោបាយ បុគ្គលនេះ បុគ្គលនោះ ឬហូបអាហារទាំងដៃជាប់ខ្នោះជារឿងខុសគ្នា ជាពិសេសបុគ្គលណារកឃើញប្រព្រឹត្តបទល្មើសអ្វីមួយច្បាស់លាស់ និងមានដីកាបញ្ជាឱ្យចូលខ្លួន ដីកាចាប់ខ្លួន ឬឃាត់ខ្លួននោះសមត្ថកិច្ចដឹងតែវ៉ៃខ្នោះភ្លាមៗ»។
លោក ទូច សុឃៈ បានបញ្ជាក់ថា៖ «ចំពោះការប្រើប្រាស់អាវុធជាតិផ្ទុះលោកមិនអាចរៀបរាប់អស់ទេ បើជាសមត្ថកិច្ចនគរបាលក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃអ្នកមានសិទ្ធប្រើប្រាស់កាំភ្លើងចាប់ពីថ្នាក់វរសេនីយ៍ឯកឡើងទៅ និងមានបុគ្គលមួយចំនួនទៀតដែលច្បាប់អនុញ្ញាតឱ្យប្រើប្រាស់អាវុធដូចជាអភិបាលស្រុក ខណ្ឌ អភិបាលរាជធានី ខេត្ត ប្រធាននាយកដ្ឋាន អគ្គនាយក…..»។ លោកបានបន្ថែមថា «ប្រជាពលរដ្ឋធម្មតាបូករួមឧកញ៉ាដែលមិនមានមុខងារមិនមានសិទ្ធប្រើប្រាស់អាវុធនោះទេ ដោយបានកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះតាមមាត្រា ៤»។ ដោយឡែកចំពោះប្រភពនៃអាវុធដែលឧកញ៉ា ស្រី ស៊ីណា ជាខ្មាន់កាំភ្លើងប្រប្រាស់បាញ់សម្លាប់ជនរងគ្រោះ គឺសុំរក្សាសិទ្ធមិនប្រាប់ ដោយសារស្ថិតក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ច ព្រោះប៉ះពាល់ដល់កិច្ចការងារសមត្ថកិច្ចជំនាញ។
សូមជម្រាបថា ហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើង នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បណ្ដាលឲ្យមនុស្ស ចំនួន ០២នាក់ស្លាប់ និង០២នាក់ទៀតរងរបួស ត្រង់ចំណុច បុរី ប៉េង ហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនដៃដល់ម្នាក់ឈ្មោះ ស្រី ស៉ីណា និងមានគោរមងារ ជា «ឧកញ៉ា»។ក្រោយហេតុការណ៍នេះបានកើតឡើង ដោយអនុវត្តតាមបទបញ្ជាពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លុះរហូតដល់ម៉ោង ១៧និង៣០នាទីថ្ងៃដដែល នៅចំណុច ផ្លូវជាតិ ៥១ ភូមិអន្ទង់ក្រវែន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញនាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ឆ្នាំ អាសយដ្ឋានផ្ទះលេខ ៤៤ ផ្លូវលេខ ៣៩០ ភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីយកមកធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីនេះ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ជនសង្ស័យ ចំនួន ០២នាក់ មកនាយកដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី ដែលក្នុងនោះម្នាក់ជាអ្នកដឹកជនសង្ស័យទៅធ្វើសកម្មភាព និងម្នាក់ទៀត ដឹកជនសង្ស័យក្រោយធ្វើសកម្មភាពឡើងជិះរថយន្ដ រួមមាន៖ ឈ្មោះ សាន សុខចំរើន ភេទប្រុស អាយុ ២៦ឆ្នាំ និងឈ្មោះ ទិន ទូច ភេទប្រុស អាយុ ២៦ឆ្នាំ។
ចំពោះសម្ភារដកហូត រួមមាន៖ អាវុធខ្លីម៉ាក STOEGER COUGAR 8000 លេខT942907-A008684 គ្រាប់ចំនួន ១៨គ្រាប់ បង់ ចំនួន ០២ (សម្រាប់ធ្វើសកម្មភាព), រថយន្ត ០១គ្រឿង ម៉ាក SSANG YONG REXTON ពណ៌ខ្មៅ ពាក់ស្លាកកលេខ ភ្នំពេញ 2BL-9923, ទូរសព្ទ ចំនួន ០៤គ្រឿង, រថយន្ត ០១គ្រឿង ម៉ាក TOYOTA RAIZE ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-3654 និងម៉ូតូ ០១គ្រឿង ម៉ាក HONDA ZOOMER X ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកកលេខ ភ្នំពេញ 1GX-9541។
ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងឃោរឃៅនេះ មានចំនួន ០៤នាក់៖ ទី១៖ ឈ្មោះ ឡុង លីសុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ (ស្លាប់), ទី២៖ ឈ្មោះ ឃីន កញ្ចនា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ (ស្លាប់), ទី៣៖ ឈ្មោះ សុខុម រ៉ាចាណៈ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ (រងរបួស) និង ទី៤៖ ឈ្មោះ ហុង រិទ្ធារ័ក្ស ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ (រងរបួស) ពួកគេស្នាក់នៅកន្លែងកើតហេតុខាងលើ។
ក្រោយបញ្ចប់ការសួរនាំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០៣នាក់ ដោយម្នាក់ជាជនដៃដល់ឧកញ៉ា ស្រី ស៉ីណា និង២នាក់ទៀត ជាអ្នកឌុប ដើម្បីទៅធ្វើសកម្មភាព និងក្រោយធ្វើសកម្មភាព បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕