បន្ទាយមានជ័យ៖ ជនសង្ស័យប្រុស-ស្រី ចំនួន ០២នាក់ បែកគំនិតសហការគ្នាលួចលាក់ជួញដូរគ្រឿងញៀនដោយខុសច្បាប់ទ្រង់ទ្រាយធំ ត្រូវបានបែកការណ៍សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោងប៉ែត បំបែកបានដោយឃាត់ខ្លួន និងរឹបអូសថ្នាំញៀនបានមួយចំនួនធំ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធី។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ឌុច គឹមហួត ហៅ ហួត ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ លក់ដូរ និងទី២- ឈ្មោះ ជួន ដា ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ លក់ដូរ អ្នកទាំង២ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថវេលាម៉ោ ៥រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដោយដកហូតយកវត្ថុតាង រួមមាន៖ គ្រឿងញៀ នប្រភេទ ម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ២៣៤ ថង់កិប (ធំ០៣ថង់) ទម្ងន់ ៩៨១,៣០ក្រាម, ទូរសព្ទ ចំនួន០២គ្រឿង, ប្រាក់ថៃ ចំនួន ៥,៦០០បាត, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៤គ្រឿង រួមនឹងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានប្រាប់ឲ្យដឹងថា ការបង្ក្រាបជនសង្ស័នទាំង ០២នាក់នេះ ដោយទទួលព័ត៌មានពីសន្តិសុខឯកថា ជនមានមុខសញ្ញាជនសង្ស័យរកស៊ីលក់គ្រឿងញៀនទ្រង់ទ្រាយធំ លោកបានដឹកនាំកម្លាំងផ្ទាល់ចុះដល់ចំណុច ផ្ទះល្វែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឈានដល់កំណត់មុខសញ្ញាច្បាស់លាស់ និងធ្វើការបង្ក្រាបតែម្តង។
ជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា៖ «គ្រឿងញៀនទាំងនេះពួកខ្លួនទិញអ្នកផ្សេងដើម្បីទុកសំរាប់យកបន្តឱ្យទៅម៉ូយៗយកទៅប្រើប្រាស់ ឬលក់បន្ត»។ ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មលស បានឱ្យដឹងថា៖ ជនសង្ស័យទាំង ០២នាក់ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បាន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រួលនិតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕