ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៤នេះ បាន ប្រកាសឲ្យដឹងពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ សាំង (ឡើងថ្លៃ១០០៛) ខណៈប្រេងម៉ាស៊ូត (ឡើងថ្លៃ១៥០៛)។ ដូច្នេះសាំងធម្មតាតម្លៃ ៤,២០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១៥០រៀលក្នុង១លីត្រ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នឹងត្រូវលក់ ៤.៤៦៨រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៤.៤១៨រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO50ppm។
សូមជម្រាបថា ពាក់ព័ន្ធនឹងបញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារដដែល នៅក្នុង១លីត្រផងដែរ។