កណ្តាល៖ បុរសម្នាក់ដោយសារទ្រាំនឹងភាពឈឺចាប់លេងបានដោយមានមន្ត្រីបម្រើការងារនៅសាលាខេត្តកណ្តាលម្នាក់ បានលួចទំនាក់ទំនងសាហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន រហូតធ្វើឱ្យសុភមង្គលក្នុងក្រុមគ្រួសារត្រូវប្រេះឆាបែកបាក់គ្នាឈានដល់ជំរុញឱ្យប្រពន្ធរបស់គាត់ប្តឹងទៅតុលាការ ដើម្បីលេងលះ និងទាមទាយកកូន ព្រមទាំងទ្រព្យសម្បត្តិ ទើបដាច់ចិត្តហែករឿងអាស្រូវរបស់លើកបណ្តាញសង្គម ដើម្បីស្វែងរកភាពយុត្តិធម៌សម្រាប់ខ្លួន។
នៅថ្ងៃទី២១ ខែមិថុន ឆ្នាំ២០២៤នេះ គណនីហ្វេសប៊ុកមានឈ្មោះ «Rady Kao» បានសរសេរបង្ហាញនូវភាពឈឺចាប់របស់ខ្លួនយ៉ាងដូច្នេះថា៖ «ជាដំបូងបុរសរូបនេះ បានគោរពទៅដល់ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជាទីគោរព លោកអគ្គស្នងការខេត្តកណ្ដាល និងលោកមេបញ្ជារការ កងរាជអាវុធហត្ថខេត្តកណ្ដាល សូមមេត្តាជួយលោកផង»។
ម្ចាស់គណនីដដែលបានសរសេរទៀតថា៖ ខ្លួនមានបញ្ហាខ្លះចង់ជម្រាបទៅដល់លោកឯកឧត្តមអភិបាល ដែលពាក់ព័ន្ធជាមួយនឹងមន្ត្រីសាលាខេត្តម្នាក់ មានឈ្មោះ «ឈ.ក» មានតួនាទីជាមន្ត្រីខេត្តកណ្ដាល ដែលបានលួចមានទំនាក់ទំនងសាហាយស្មន់ជាមួយប្រពន្ធខ្ញុំបាទនឹងបានធ្វើអោយមានការបែកបាក់គ្រួសារប្រពន្ធកូន និងជំរុញអោយប្រពន្ធខ្លួនប្ដឹងខ្លួនទាមទារទ្រព្យសម្បត្តិ និងកូនដោយគាត់បាននិយាយជាមួយភរិយាខ្ញុំថា: “កុំភ័យរឿងតុលាការទុកអោយគាត់អ្នកជួយពីក្រោយខ្នង”។
បុរសដែលកំពុងមានវិបត្តិគ្រួសារធ្ងន់ធ្ង ដោយសារមន្ត្រីមានអំណាចឆក់យកប្រពន្ធកូន និងប្តឹងទាមទាយកទ្រព្យសម្បត្តិទៀតនោះ បានសរសរបញ្ជាក់ថា៖ «ក្នុងនាមគាត់ជាមន្ត្រីមានមុខមាត់ម្នាក់នឹងជាអ្នកអនុវត្តច្បាប់ម្នាក់ មិនគួរណាគាត់មានគំនិតស្មោគគ្រោគមកលួចលាក់មានសាហាយស្មន់ហើយថែមទាំងជំរុញភរិយាអោយប្ដឹងប្ដីទៀត។ ក្នុងនាមខ្លួនជាប្រជាពលរដ្ធស្លូតត្រង់ម្នាក់ សង្ឃឹមយ៉ាងម៉ុតមាំថា លោកឯកឧត្តមអភិបាល លោកស្នងការខេត្តកណ្ដាល ក៏ដូចជា លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល អាចជួយរកយុត្តិធម៌អោយរូបគាត់ផង»។
ជាចុងក្រោយបុរសរូបនោះ សូមថ្លែងអំណរអរគុណដល់លោកឯកឧត្តមអភិបាល លោកស្នងការក៏ដូចជាលោកមេបញ្ជាការខេត្តកណ្ដាល សូមជួបតែសេចក្ដីសុខគ្រប់ប្រការ ។ បើសិនបើខ្លួនមានកំហុសខុសឆ្គងកន្លែងណាមួយសូមខន្តីអភ័យទោសផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះ ក្រុមការងារ អឹម អេស ជេ មិនអាចស្វែងរកការបកស្រាយពីសំណាក់ភាគីខាងប្រពន្ធ និងមន្ត្រីសាលាខេត្តកណ្តាល ដែលរងការចោទប្រកាន់ថា លួចមានទំនាក់ទំនងស្នេហាសហាស្មន់ជាមួយប្រពន្ធគេ និងបានជំរុញឱ្យប្រពន្ធប្តឹងប្តីថែមទៀតនោះបាននៅឡើយទេ។ ជុំវិញរឿងរ៉ាវនេះ អង្គភាពយើងរងចាំការបកស្រាយពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ៕