2024-06-23 17:53
201

ខេត្តកំពង់ស្ពឺ៖ មន្ត្រីអាវុធហត្ថក្រុងច្បារមនបង្ក្រាបក្រុមជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធគ្រឿងញៀន ដោយ មានការ សម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តផងនោះ។ កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន សួរនាំក្រុមជនសង្ស័យបានសារភាពថា ពួកគេបានទិញពីមេខ្លោង នៅក្នុងស្រុកសំរោងទង ទើបពន្លាតដែនដីពីក្រុងច្បារមន ឈានទៅបង្ក្រាបបានក្រុមជនសង្ស័យចំនួន៥នាក់បន្ថែមទៀតដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់។
កម្លាំងមន្ត្រីកងរាជអាវុធហត្ថបានឃាត់ក្រុមជនសង្ស័យបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅតុលាការហើយ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន បានចុះឃាត់ខ្លួនបានជនសង្ស័យ ចំនួន ៣នាក់ ករណីប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ចំណុចផ្ទះរបស់ឈ្មោះ ឡុន ឡា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្ថិតនៅក្នុងភូមិអង្គទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
   ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យទី០១-ឈ្មោះ ទឹម ភារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររោងចក្រ ទី លំនៅបច្ចុប្បន្នភូមិទួលបារាយណ៍ សង្កាត់ក្រាំងចេក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ,ទី០២-ឈ្មោះ ឡេង ថេង ភេទប្រុស អាយុ២៧ឆ្នាំ  មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិកណ្តាល ឃុំត្រពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី០៣-ឈ្មោះ សំ ណាង  ភេទប្រុស អាយុ៣១ឆ្នាំ  មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិឆ្វេច ឃុំត្រពាំងល្វា ស្រុកឧដុង្គ  ខេត្តកំពង់ស្ពឺ ។ក្រោយឃាត់ខ្លួនជំនាញដកហូតវត្ថុតាងរួមមានៈ
១-ម្សៅក្រាមពណ៌សថ្លារសង្ស័យសារធាតុញៀនចំនួន ៤កញ្ចប់(តូច៣កញ្ចប់ ធំល្មម០១កញ្ចប់) ។
២-ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។
៣-ទូរសព្ទ ០១គ្រឿង ។
៤-ថង់ច្រកគ្រឿងញៀនមួយចំនួន។
៥-ម៉ូតូចំនួន០៣គ្រឿង
៦-ដាវ០២ដើម។
៧-កាំបិត០២ដើម។
៨-កាំភ្លើងកៃឆ្នៃ០១ដើម។
   ប្រភពព័ត៌មានបានបន្តទៀតថា បន្តាប់ពីស្តាប់ចម្លើយ និងតាមការចង្អុលបង្ហាញពី ជនសង្ស័យឈ្មោះ ឡេង ថេង កម្លាំងអាវុធហត្ថជំនាញក្រុងច្បារមន បានពន្លាតបន្តទៅទីតាំងចំណុចផ្ទះរបស់ឈ្មោះ ព្រំ វត្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលនៅម្តុំមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទងបន្តឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ទៀត ពាក់ព័ន្ធនិង រណីប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ 
ជនសង្ស័យរួមមានៈទី០១-ឈ្មោះព្រំ វត្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ,ទី០ ២-ឈ្មោះ រី សារាត់  ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី០៣- ឈ្មោះ ណាត វឌ្ឍនៈ ភេទប្រុស អាយុ២៤ឆ្នាំ  មុខរបរមិនពិតប្រាកដ,ទី០៤-ឈ្មោះ ណាន ចន្ធូ ភេទ ប្រុស អាយុ៣៨ឆ្នាំ  មុខរបរមិនពិតប្រាកដ និងទី០៥- ឈ្មោះ ជា ពិសិទ្ធ  ភេទប្រុស អាយុ៣៥ឆ្នាំ  មុខរបរមិនពិតប្រាកដ។ ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ២០កញ្ចប់ (ធំ ២កញ្ចប់, ធម្យម ២កញ្ចប់, តូច ១៦កញ្ចប់) សរុបម៉្សៅសរទាំងពីទីតាំងចំនួន ៥១,៧៤ក្រោម ។ ម៉ូតូ ៣ គ្រឿង , ទូរស័ព្ទ៨គ្រឿង ,ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន , ជញ្ជីងថ្លឹគ្រឿងញៀន១គ្រឿង ។
មជ្ឈដ្ឋានប្រជាពលរដ្ឋលើកឡើងថា ក្រុមជនសង្ស័យ ៥នាក់ដែលត្រូវឃាត់ខ្លួនបានជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន រក្សាទុកគ្រឿងញៀន រាប់ឆ្នាំមកហើយទើបកម្លាំងអាវុធហត្ថក្រុងច្បារមនស្រាវជ្រាវឃាត់បាន និង ដកហូតវត្ថុតាងជាច្រើន ហើយរស់នៅ ម្តុំមូលដ្ឋានកង រាជអាវុធហត្ថស្រុកសំរោងទងទៀត ចុះហេតុអ្វីបានជាលោក មេបញ្ជាការមូលដ្ឋានស្រុកសំរោងទងអត់ដឹង ឬមួយក៏  លោកមិនដែលធ្វើការងារបង្ក្រាប ដេកលក់ ឬ មួយរវល់រកស៊ីមុខរបរផ្សេងៗ ទើបមិនដែលចាប់បង្ក្រាបបែបនេះ?។
   បច្ចុប្បន្នក្រុមជនសង្ស័យទាំង៨នាក់ រួមទាំងវត្ថុតាងជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីរួចរាល់ហើយ ៕