កំពង់ស្ពឺ៖ យ៉ាងហោចណាស់ក៏មានកម្មករកម្មការិនីចំនួន៦១នាក់បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៣៥-៣៦ ក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ3A-1352 បើកបរដោយឈ្មោះ តន សុខ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដឹកកម្មករ កម្មការិនីរោងចក្រ បើកបរក្នុងទិសដៅពីលិចទៅកើត។
លុះ មកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកពីក្រោយរថយន្ដមួយគ្រឿងម៉ាក ម៉នីង ពណ៌លឿងទុំ ពាក់ផ្លាកលេខព្រះសីហនុ2B-5456 បើកបរដោយឈ្មោះ ឈឹម សោភា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច និងបន្តជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KE-9184 ជិះគ្នា៣នាក់ ធ្វើឲ្យរថយន្តក្រឡាប់រងរបួសធ្ងន់និងស្រាលតែម្តង ។
បន្ទាប់ពីកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានរថយន្តសាម៊ុយមកដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ចំណែកវត្ថុតាងពាក់ព័ន្ធសមត្ថកិច្ចធ្វើការវាស់វែងរួចបានអូសយកទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។