2024-02-15 13:14
334

លទ្ធផលនៃការចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សមត្ថកិច្ចឃាត់យានយន្តល្មើសបានចំនួន ១០២គ្រឿង (រថយន្ត ចំនួន៧០គ្រឿង,  ម៉ូតូ ចំនួន៣២គ្រឿង)

តាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ទី១.ល្មើសជាតិស្រវឹង ចំនួន៤៦គ្រឿងកម្រិត ០.២៥ - ០.៣៩ mg/L ចំនួន២១គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៦នាក់ អ្នកបើកបររថយន្ត ចំនួន០៥នាក់ ។  កម្រិត ០.៤០ mg/L ឡើង ចំនួន២៥គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៦នាក់-អ្នកបើកបររថយន្ត ចំនួន០៩នាក់ ។ ទី២. បទល្មើសផ្សេងៗ ចំនួន៥៦គ្រឿង អត់មួកសុវត្ថិភាព ចំនួន៣៦គ្រឿង ម៉ូតូកែច្នៃ ចំនួន០១គ្រឿង ម៉ូតូបញ្រ្ចាស់ទិស ចំនួន០១គ្រឿង  រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៩គ្រឿង រថយន្តប័ណ្ណបើកបរហួស         សុពលភាព ចំនួន០១គ្រឿង រថយន្តដឹកលើសចំណុះ ចំនួន០៤គ្រឿង រថយន្តមិនពាក់ខ្សែក្រវាត់ ចំនួន០១គ្រឿង រថយន្តប័ណ្ណបើកបរខុសយាន ចំនួន០១គ្រឿងនិងរថយន្តហួសឆៀក ចំនួន០២គ្រឿងផងដែរ ។
រួមគ្នាគោរពច្បាប់ចរាចរណ៍ បើកបរកុំពិសាគ្រឿងស្រវឹង បើកស្រវឹងសូមកុំបើកបរ ។