ព្រះសីហនុ៖ ផ្តើមឡើងដោយសាររឿងទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ីឈានដល់កើយមានករណីឃាតកម្ម បុរសជាសន្តិសុខឯកជនម្នាក់ ត្រូវបានប្អូនប្រុសបង្កើតទាញកាំបិតចុងស្រួចចាក់សម្លាប់យ៉ាងអាណោចអាធម៌បំផុតក្នុងថ្លុងឈាម។
ហេតុការណ៍អំពើឃាតកម្មខាងលើ បានកើតមានឡើង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុច មុខបន្ទប់ជួលមួយកន្លែង ខាងកើតសាលាចំការកៅស៊ូ ស្ថិតក្នុងភូមិ១ ក្រុមទី១៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យដៃដល់ជាឃាតករមានឈ្មោះ ប៉ុន ភារម្យ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ បានយកកាំបិតចិតបន្លែចុងស្រួចចាក់ទៅលើបងប្រុសបង្កើតមានឈ្មោះ ប៉ុន ភារិទ្ធ អាយុ ៤៣ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន បច្ចុប្បន្នស្នាក់នៅបន្ទប់ក្បែរគ្នា ត្រូវក្រោមក្លៀកខាងស្តាំ ០១កាំបិត, ដើមដៃស្តាំ ០១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។
បុរសជាឃាតករឈ្មោះ ប៉ុន ភារម្យ បានឆ្លើយសារភាពថា៖ «ខ្លួនពិតជាបានយកកាំបិតចិតបន្លែចុងស្រួចចេញពីក្នុងបន្ទប់ដើទៅចាក់បងប្រុសបង្កើតឈ្មោះ ប៉ុន ភារិទ្ធ ប្រាកដមែន។ ចំពោះមូលហេតុដោយសារបងប្រុសបានយកកាំបិតផ្គាក់មករកកាប់ខ្ញុំមុន ក្នុងពេលផឹកស៊ីស្រវឹងជាមួយគ្នា និងមានទាស់ពាក្យសំដីគ្នាបន្តិចបន្តួចនៅមុខបន្ទប់ជួល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕