2023-06-05 03:06
343

សៀមរាប៖ ឃាតករលាក់មុខដ៏កាចសាហាវ គ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់សម្លាប់យុវជនម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗ និងមនុស្ស ជំនួន ០៤នាក់ទៀតរងរបួសធ្ងន់ ព្រមទាំងសត្វគោ ចំនួន ០៤ក្បាលបានងាប់ ករណីរន្ទះបាញ់ស..ម្លាប់មនុស្ស និងសត្វពាហនៈខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឃុំមុខប៉ែន និងឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បន្ទាប់មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំខ្យល់កន្ត្រាក់ ផ្លេកបន្ទោល និងផ្គររន្ទះបាញ់ ចំនួន ០៣ទីតាំងផ្សេងគ្នាក្នុងពេលតែមួយបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ របួស ចំនួន ០៤នាក់ និងងាប់សត្វគោ ចំនួន ០៤ក្បាលផងដែរ។

ករណីទី១- ប្រធានស័ក គ្រោះធម្មជាតិរន្ទះបាញ់ នៅចំណុចវាលស្រែរំដេញ ខាងត្បូងភូមិចម្ងាយប្រហែល ១០០០ម៉ែត្រ ស្ថិតនៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ណ្ដាលឲ្យរងរបួសមនុស្ស ចំនួន ០៤នាក់  និងស្លាប់ ០១នាក់ ខណ:ពេលពួកគាត់កំពុងភ្ជួរស្រែព្រោះស្រូវ។

នគរបាលបានឱ្យដឹងថា ជនរងគ្រោះក្នុងឧបទ្ទវហេតុ រន្ទះបាញ់ខាងលើ រួមមាន៖ ទី១- ឈ្មោះ ពេញ វណ្ណឆារ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ ស្លាប់ ,ទី២- ឈ្មោះ កែវ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ របួសធ្ងន់ ,ទី៣- ឈ្មោះ វ៉ាត មិថុនា ភេទប្រុស អាយុ ៣៣ឆ្នាំ របួសធ្ងន់ ,ទី៤- ឈ្មោះ ពេជ្រ សម្បត្តិ ភេទប្រុស អាយុ ៤១ឆ្នាំ របួសធ្ងន់ និងទី៥- ឈ្មោះ ហាន់ ហាយ ភេទប្រុស អាយុ ១៩ឆ្នាំ របួសធ្ងន់ អ្នកទាំង ០៥នាក់ រស់នៅ ក្នុងភូមិ-កើតហេតុខាងលើ អ្នករងរបួសកំពុងសង្រ្គោះ និងព្យាបាលនៅមណ្ឌលសុខភាពសសរស្ដម្ភ ០២នាក់ ,នៅមន្ទីរពេទ្យបង្អែកពួក ស្រុកពួក ០១នាក់ និងនាក់របួសស្រាលឆ្អើរភ្លើងនៅផ្ទះ។

ករណីទី២- រន្ទះបាញ់សត្វគោ នៅចំណុចវាលស្រែ ទំនប់៧៨ ស្ថិតក្នុងភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យងាប់សត្វគោ ចំនួន ០៣ក្បាល ញី ០២ក្បាល និងឈ្មោល ០១ក្បាល ដែលចងនៅវាលស្រែ របស់ម្ចាស់សត្វគោឈ្មោះ ជា អាត់ ភេទប្រុស អាយុ ៤៣ឆ្នាំ គោញី ០២ក្បាល និងម្ចាស់សត្វគោឈ្មោះ ហូ ហ៊ាម ភេទស្រី អាយុ ៦៥ឆ្នាំ គោឈ្មោល ០១ក្បាល ជាកសិករ រស់នៅភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។

       ករណីទី៣- រន្ទះបាញ់សត្វគោ នៅចំណុចវាលស្រែថ្នល់ចាស់ ស្ថិតខាងត្បូងភូមិចម្ងាយប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុងភូមិគោកត្លាត ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យងាប់សត្វគោញីធំ ១ក្បាល ម្ចាស់គោឈ្មោះ ធិក ថា ភេទប្រុស អាយុ ៦១ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ខណ:ពេលម្ចាស់ចងនៅវាលស្រែ។

បច្ចុប្បន្ន សពេះជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសកំពុងសង្គ្រោះ និងព្យាបាយនៅមន្ទីរពេទ្យរដ្ឋផងដែរ៕