2023-04-07 03:04
303

ភ្នំពេញ៖កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ខែមេសាឆ្នាំ២០២៣ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខយាមក្នុងបុរីឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយពីជននេះលួចចូលទៅឆ្កឹះសោផ្ទះក្នុងបុរីបំណងលួចយកទ្រព្យសម្បត្តិ។

   ការឃាត់ខ្លួននេះបានធ្វេីឡេីង ​ នៅក្នុងបុរីម៉ឺនជ័យ​ ភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

 ជនសង្ស័យឈ្មជុំ​ខន្តី​ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់​ ។ចំណែកជនរងគ្រោះឈ្មោះ​ សាន្ត​ ធា​ ភេទប្រុស មុខរបរជាងដែក។ 

  តាមសម្តីឈ្មោះ សាន្ត​ ធា​ បានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់កំពុងឈរយាមនៅក្នុងបុរីម៉ឺនជ័យ បន្ទាប់មកស្រាប់តែឃេីញជនសង្ស័យម្នាក់ដេីរចូលទៅក្នុងបុរីហេីយឡេីងទៅលេីជាន់ទី៣ផ្ទះដែលទេីបនឹងសាងសង់រួច​ ហើយយកកន្ត្រៃឆ្កឹះសោផ្ទះចូលបំណងលួចយកទ្រព្យសម្បត្តិពេលឃេីញដូចនេះក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែ​ម្តង។

   នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឆ្កឹះសោចូលក្នុងផ្ទះបំណងលួចពិតប្រាកដមែន។ 

   បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕