2023-07-12 06:07
154


ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។


សូមបញ្ជាក់ថា ៖ រសៀលថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្ស ដោយមានការចូលរួមពី លោក ហួត ឃាងវេង សមាជិកគណះកម្មាធិការកណ្តាល លោក ម៉ុង ឡាមី និង លោក នាក់ ថារ៉ែន ជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង លោក មុំ កេត ប្រធានផែនរដ្ឋបាល លោក ស៊ឹម សូឡង់ លោក ភ័ណ្ឌ សុផល លោក ហួរ ហួត ជាសមាជិកក្រុមការងារយុវជនគណបក្សខេត្ត្ត ព្រមទាំងសកម្មជនយុវជនគណបក្សសង្កាត់ និងក្រុងស្វាយរៀង បានចុះធ្វើការផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត ចែកខិតប័ណ្ណក្នុងវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៧ ឆ្នាំ២០២២៣ នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយសម្រេចបាន ៨៥ខ្នងផ្ទះ ៕