2023-08-16 06:08
136


ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី១៥ ខែសីហាម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ០នាក់ ។ ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
    របាយការណ៍ដដែល បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៤លើក មាន កត្តាល្បឿន ១លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ១លើក និងប្រជែងគ្រោះថ្នាក់ ១លើក។ 
    ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ។ 
    សូុមជម្រាបជូនថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក អប់រំណែនាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើស នឹងច្បាប់ នៅតាមបណ្ដោយផ្លូវជាតិនានា ដេីម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានកម្រិតទាបបំផុត និងយល់ជាក់ច្បាស់ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាបន្ដការជំរុញឱ្យអ្នកប្រេីប្រាស់ផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់៕