2023-07-11 04:07
349

ព្រៃវែង៖ បុរសវ័យកណ្តាលម្នាក់ បានយកចំពាមកៅស៊ូបាញ់មន្ត្រីនគរបាលបណ្តាលឲ្យរងរបួស និងគំរាមកាប់ ខណៈសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនពាក់ព័ន្ធករណីយកពូថៅវាយបំផ្លាញទូរលក់ទូរសព្ឌរបស់អ្នកដ៏ទៃ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ធ្វើឃាត់ខ្លួន ក្រោយធ្វើសកម្មភាព យកប៉ូវថៅវាយបំបែកទូទូរសព្ទ ចំនួន ០១ទូ ទូតាំងសម្ភារៈទូរសព្ទ ចំនួន ០១ បណ្តាលឱ្យប្រេះស្រាំទាំង ០២ ។ 

ក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាល បានចុះដល់ទីតាំង ដើម្បីអន្តរាគមន៍ ក៏ត្រូវបានជនសង្ស័យចូលក្នុងផ្ទះយកចំពាមកៅស៊ូបាញ់ត្រូវចំនគរបាល ចំនួន ០១ គ្រាប់ ចំក្រោមដើមទ្រូងខាងឆ្វេង និងយកកាំបិតគំរាមកាប់មកលើកម្លាំងនគរបាលថែមទៀតផង ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១៦និង៤២នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ចិន ពៅតួ ភេទប្រុស អាយុ ២៤ឆ្នាំ ស្ថិតក្នុងភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ជនរងគ្រោះមានឈ្មោះ ចិន ពៅតួ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅចំណុចភូមិ-ឃុំកើតហេតុ ។

ចំណែកជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួន មានឈ្មោះ ប៊ី នឿន ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិ ស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានយកប៉ូវថៅវាយបំបែកទូទូរសព្ទ ចំនួន ០១ទូ ទូតាំងសម្ភារៈទូរស័ព្ទ ចំនួន ០១ បណ្តាលឱ្យប្រេះស្រាំទាំង ០២ ។ 

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានចាប់ឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកកំពុងត្របែក ដើម្បីចាត់ការបន្តតាមនីតិវិធី ៕