2024-02-03 10:02
72

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងមន្ត្រីរាជការ ចំនួន ០៣រូប ជា «អភិបាលនៃគណៈអភិបាលស្រុក» ក្នុងខេត្តកណ្តាល។ នេះបើយោងតាមអនុក្រឹត្យដែលក្រុមការងារ msj tv ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

មន្ត្រីរាជការ ចំនួន ០៣រូប ដែលត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុក នៅក្នុងខេត្តកណ្តាល សម្រាប់ អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ដូចមានរាយនាមខាងក្រោម៖ ១- លោក អ៊ូច សៅរឿន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលនៃគណៈអភិបាល ស្រុកកណ្ដាលស្ទឹង។ ២- លោក ខូន សេរីរដ្ឋា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលនៃគណៈអភិបាល ស្រុកអង្គស្នួល។ ៣- លោក ចាប ច័ន្ទវិទ្យា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលនៃគណៈអភិបាល ស្រុកលើកដែក។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា៕