2023-04-30 03:04
308


ភ្នំពេញ៖ គ្រោងឆ្អឹងមនុស្សស្លាប់ជាច្រើនខែ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្នុងបឹងឈូក ខាងកើតវត្តគល់ទទឹង ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


សកសពមិនស្គាល់អត្តសញ្ញាណស្លាប់ជាច្រើនខែកន្លងមកហើយដោយស្អុយរលួយនៅសល់តែគ្រោងឆ្អឹង។
តាមការបំភ្លឺពីឈ្មោះ រស់ ចាន់វណ្ណេត ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅវេលាម៉ោង០៨និង៣០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ រូបគាត់បានទៅបូមទឹករណ្តៅដើម្បីចាប់ត្រី នៅចំណុចចកើតហេតុខាងលើ លុះបូមជិតរីងរូបគាត់ក៏បានប្រទះគ្រោងឆ្អឹងសាពសពមនុស្សរួចរាយការណ៍ប្រាប់ប្រជាការពារសង្កាត់ព្រែកថ្មីតែម្តង។
នគរបាលបានឥ្យដឹងថា នៅក្បែរកន្លែងកើតហេតុសមត្ថកិច្ចរកឃើញខោខ្លីពណ៌ក្រហមមានគ្រោងឆ្អឹងជើងមួយចំនួន និងរកឃើញអាវយឺតដៃវែង ពណ៌ក្រហម លាយខ្មៅ មានគ្រោងឆ្អឹងជំនី និងដៃមួយចំនួន នៅក្នុងទឹកមានលលាដ៏ក្បាលសពព៉ំមានស្លាកស្នាមអ្វីទេ។
ករណីប្រទះឃើញគ្រោងឆ្អឹងសពនេះ តាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យជំនាញផ្នែកបច្ចេកទេស បានប្រាប់ថា "ករណីនេះមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះសល់តែគ្រោងឆ្អឹង"។
បច្ចុប្បន្ន:គ្រោងឆ្អឹងសាកសពខាងលើប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីរៀបចំរក្សាទុក និងបន្តនិតិវិធីស៊ើបអង្កេតបន្ថែមទៀត៕