2023-08-07 06:08
193


កំពត;    កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានដឹកនាំក្រុមការងារ និងក្រុមយុវជនសសយក ចូលរួមក្នុងការសម្អាតបរិស្ថាន និងណែនាំដល់អាជីវករដើម្បីចូលរួមសម្អាតរួមគ្នា ធ្វើយ៉ាងណាឲ្យបរិស្ថានយើងបានស្អាតទាំងអស់គ្នា នៅឆ្នេរកោះស្មៅ ស្ថិតក្នុងភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។
   ដោយមានការចូលរួមពី លោក ទុយ រុំ អភិបាលរងស្រុក លោក ស៊ូ ប៊ុនធឿន អធិការស្រុក និងកងកម្លាំងអធិការស្រុក និងយុវជនសសយក ៣ ឃុំ (ឃុំជុំគ្រៀល ឃុំត្រពាំងសង្កែ និងឃុំកំពង់ក្រែង) ប្រមាណ៣៥ នាក់។