2023-08-11 10:08
129

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវបានឃាត់ខ្លួនបុរស២នាក់លួចដែកសំយាបផ្ទះអ្នកភូមិបឹងឈូកនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១១ និង១០នាទី នៅចំណុចផ្ទះលេខ២១០២ផ្លូវបេតុងក្រុមទី១ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

 លោក ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះឈ្មោះ ម៉ប់ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមន្រ្តីសាលាដំបូង មានទីលំនៅផ្ទះលេខ២៤ផ្លូវលេខ២៧៨ ក្រុមទី៤ ភូមិ៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

 ចំណែកជនសង្ស័យទាំង២នាក់ ៖

  ទី១-ឈ្មោះសាន់ ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន(ឃាត់ខ្លួន) ។ ទី២-ឈ្មោះទ្បុង វិទូ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងក្រុមទី១ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន(ឃាត់ខ្លួន) ។ សម្ភារដកហូតរួមមាន ៖ ដែកសំយាបដំបូលផ្ទះចំនួន០៥កំណាត់។

 ដំណើររឿងហេតុ ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០ និង៥០នាទីមុនពេលកើតហេតុជនសង្ស័យទាំង០២នាក់បានដើរពីផ្ទះរបស់ខ្លួនរកធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ លុះមកដល់ចំណុចកើតហេតុឃើញផ្ទះរបស់ជនរងគ្រោះគ្មានមនុស្សនៅ(ទុកចោល) ក៏នាំគ្នាធ្វើសកម្មភាពលួចគាស់ទម្លុះទម្លាយយកដែកសំយាបផ្ទះដើម្បីលក់ឱ្យអេតចាយ។ ពេលកំពុងធ្វើសកម្មភាពវេលាម៉ោង១១និង១០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងល្បាតប្រទះឃើញក៏ឃាត់សួរនាំនិងយកមកស្នាក់ការប៉ុស្តិ៍តែម្តង។

 បច្ចុប្ប្នន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់ ហើយចំពោះវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ ៕