2023-10-25 10:10
366

ខេត្តប៉ៃលិន÷នគរបាលស្រុកសាលាក្រៅចុះឃាត់ខ្លួនជនដៃដល់ម្នាក់ប្រើហឹង្សាទៅឪពុកបង្កើត នៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍ពីជនរងគ្រោះ (ត្រូវឱពុកបង្កើត)កាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៣ មានករណីអំពើហិង្សាក្នុងគ្រួ សារ ០១ករណី ដែលបង្កឡើងដោយ÷

- ជនបង្ករឈ្មោះ ឌី ចូរ ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ កសិករ (ត្រូវជាកូនបង្កើត) រស់នៅភូមិ កំពង់ចម្លងក្រោម ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ  ខេត្ត ប៉ៃលិន។ បានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើឱពុកបង្កើតរបស់ខ្លួនបណ្ដាលឲ្យបែកចិញ្ចើមខាងស្ដាំ និងបានយកពូថៅ វាយបំផ្លិចបំផ្លាញ ទ្វាផ្ទះ និងរបស់ របរ នៅក្នុងផ្ទះផ្សេងទៀត។ 
ជនរងគ្រោះឈ្មោះ ស៊ុត ឌី ភេទ ប្រុស អាយុ ៦០ឆ្នាំ មុខរបរ កសិករ (ត្រូវជាឱពុកបង្កើត) រស់នៅភូមិ/ឃុំ ខាងលើ។ រងរបួសបែកចិញ្ចើមខាងស្ដាំ ។

 -វត្ថុតាងរួមមាន÷
 + ពូថៅ ចំនួន ០១
 + ឥដ្ឋ ចំនួន  ០១ដុំ

 ជនបង្ករប្រវត្តិសកម្មភាពពីមុនធ្លាប់ប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារជាច្រើនលើក និងបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះជាច្រើនលើកច្រើនសារ ហើយនគរបាលប៉ុស្តិ៍ធ្លាប់អប់រំរួចមកហើយ តែបុគ្គលនេះនៅតែមិនរាងចាល ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាលា ក្រៅ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ដ,ស សារឿន