2023-04-19 01:04
331

ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតកោះអញ្ជើញដល់អគ្គនាយកក្រុមហ៊ុនចំនួន៣ថែមទៀតដើម្បីឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋពុំដូច្នេះទេនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រុមហ៊ុនដែលត្រូវចូលខ្លួនមកទូទាត់បំណុលជួនរដ្ឋ រួមមាន៖ ទី១- អញ្ជើញ លោក CHENGTZAN CHAN លិខិតឆ្លងដែនលេខ 216412832 ចូលខ្លួនមកទូទាត់បំណុលពន្ធ។ ទី២- អញ្ជើញលោក ងួន សំអូន អត្តសញ្ញាណប័ណ្ណលេខ 250144020 ចូលខ្លួនមកទូទាត់បំណុលពន្ធ និងទី៣- អញ្ជើញលោក Wu TSUNGJUNG លិខិតឆ្លងដែនលេខ 30725724 ចូលខ្លួនមកទូទាត់បំណុលពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្នុងករណីមិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះ ទេ លោកអភិបាលត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់បន្ថែមថា លោកអភិបាលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវកាលកំណត់ដោយច្បាប់៕