2023-07-07 04:07
448

កំពង់ស្ពឺ៖​ កម្លាំងនគរបាលអធិការដ្ឋានស្រុកគងពិសី បានប្រើប្រាស់ជំនាញបើកការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងដុតដៃដុតជើង ក្នុងរយៈពេលត្រឹមតែ ១៨ ម៉ោងប៉ុណ្ណោះឈានដល់បំបែកសំណុំរឿង ករណីឃាតកម្មវាយស្លាប់គ្នាតាមដងផ្លូវ ព្រោះតែរឿងសុំលុយទិញគ្រឿងញៀនមកជក់ទាំងអស់គ្នាមិនបាន។ 

សូមជម្រាបថា កាលពីវេលាម៉ោង ២៣​និង១០​នា​ទី យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ នៅចំ​ណុចផ្លូវបេតុងមុខឃ្លាំង​ ក្នុងភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីមនុស្សដេកស្លាប់ដោយអំពើឃាតកម្មវាយសម្លាប់ជនរងគ្រោះមានឈ្មោះ សាំង ចំរើន ភេ​ទប្រុស​ អាយុ​ ៤​៣​ឆ្នាំ នៅភូមិគុម្ភឬ​ស្សី​ ឃុំតាំងដូង​ ស្រុកបាទី ខេត្តតា​កែវ​។ 

ក្រោយហេតុការណ៍នេះកើតមានឡើង កម្លាំងសមត្ថកិច្ច​បានចុះស្រាវ​ជ្រាវ​រហូតឈានដល់កំ​ណត់មុខសញ្ញា និងអង្គហេតុ​យោងតាម​បំភ្លឺពីឈ្មោះ តាន ឈុន ភេទប្រុស អា​យុ ៤៦ឆ្នាំ​ មានមុខរបរ អ្នកយាមឃ្លាំ​ង​ប្រាប់ថា មុនកើតហេតុ​ ខ្លួនកំពុងនៅ​ជាមួយឈ្មោះ​ ខុង​ ខៃ ភេទប្រុ​ស​ អា​យុ ២៤ឆ្នាំ នៅភូមិព្រៃស្បូវ​ ឃុំជង្រុក ស្រុកគ​ងពិសី ពេលនោះមានទំនាស់ពាក្យសំដីនឹងគ្នា​សុំលុយទិញថ្នាំហើយឈ្មោះ ខៃ ដើ​រចេញទៅបាត់ បានមួយសន្ទះឃើញឈ្មោះ សាំង ចំ​រើន ជនរងគ្រោះបានជិះកង់មកបានសុំជក់ថ្នាំញៀនដែរ​ ប៉ុន្តែប្រាប់ថា «គ្មានទេ​!« ក្រោយមកជនរងគ្រោះប្រាប់ថា «សុំទៅទិញបារីជក់​!» ខ្លួនបានប្រាប់ថា «បើចេញទៅចាក់សោរឲ្យផងខ្លាចអា ខៃ មករករឿងភ្លាមនោះក៏ឮសូរសំលេងស្រែកអូយៗ​ តែខ្លួនមិនដឹងថាមានរឿងអីទេ!»។ 

បន្ទាប់កើតមានករណីនេះ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំព​ង់​ស្ពឺ​ បានណែនាម និងដាក់បទបញ្ជាឲ្យជំនាញស្រុកគងពិសី​ ដឹកនាំដោ​យលោកវរ​សេ​នីយ៍ទោ​ យ៉ាង​ សុខ​លី​ អធិការនគរបាលស្រុកគងពិ​សី​ បានចុះពិនិត្យ និងស្រាវជ្រាវរហូត​កំណត់បានមុខសញ្ញាជនដៃដល់​ និង​ឈានទៅឃាត់ខ្លួនបានជន​ដៃដល់​មានឈ្មោះ​ ហេង​ លីណា​ ហៅ​ ខុង​ ខៃ និងដក​ហូតបានវត្ថុតាង​ ដំបងឈេី​ជ្រុងមួយកំណាត់​ផងដែរ។ ជនសង្ស័យឈ្មោះ​ ហេង​ លីណា​ ហៅ​ ខុង​ ខៃ បានសារភាពថា «ខ្លួនពិតជាបានយ​ក​ដំបងឈេីជ្រុង​ វាយទៅលេីឈ្មោះ​ ចំរើន​ ប្រាកដមែន​» ពិនិត្យស្លាកស្នាម សពជាំកខាងឆ្វេងរហូតថ្គាម ស្នាមបែកក្រោមភ្នែកខាងឆ្វេ​ង ជាំក្រោមសៀតថ្កាខាងស្តាំ

។ 

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្ដនីតិ​វិធី និងកសាងសំណុំរឿងបញ្ជូនជូន​ទៅស្នងការដ្ឋាននគរបាលខេត្ដចាត់​ការបន្ដ៕