2024-02-04 04:02
232

កំពង់ស្ពឺ៖ ក្រុមបងធំប្រចាំតំបន់ក្រាំងចេក ស្រុកសាមគ្គីមានជ័យ អតីតស្រុកឧដុង្គ ដែលមានរហ័សនាៗថា «BTK» ឬ BON TEAY KHM​ER (បន្ទា​យខ្មែរ)​ ត្រូវបានសមត្ថកិច្ចនគរបាលបង្ក្រាបបាន ចំនូន ០៤នាក់បន្ថែមទៀត ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ 

តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមាជិកក្រុមក្មេងទំនើងរហ័សនាម «BTK» ឬហៅថា ក្រុមបន្ទាយខ្មែរ ត្រូវបានបង្ក្រាបអនុវត្តតាមនិតិវិធីច្បាប់។ 

អនុវត្ដ​បទបញ្ជា​របស់ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នង​ការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ កម្លាំង​នគរបាល​ដាក់គោល​ដៅត្រួតពិនិត្យ​ការអនុវត្តច្បាប់ចរា​ចរ​ណ៌ផ្លូវគោក​ នៅចំណុច ភូមិស្តៅឯម ឃុំក្រាំងចេក​ ស្រុកសា​មគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ បានធ្វេីការឃាត់ក្រុមក្មេងទំនេីងមួយក្រុមឈ្មោះ​ BTK (ប៊ី ធី ខេ) BON TEAY KHM​ER (បន្ទា​យខ្មែរ)​ ស្រែកឡូរឡា​គេចពីការត្រួត​ពិនិត្យ​គោ​លដៅ​នគរបាល។ 

ក្រុមក្មេងទំនើងទាំងនោះ រួមមាន៖ ទី១- ឈ្មោះ​ ដារ៉ា​ ពន្លឺ​ ភេទប្រុស​ ១៨ឆ្នាំ​ ភូមិច្រេ​ស​ 
ឃុំយុទ្ធសាមគ្គី។ ទី២- ឈ្មោះ​ លីម​ លឿង​ ភេទប្រុស​ ១៨ឆ្នាំ​ ភូមិសំបួរ​ ឃុំជេីងរាស់​។ ទី៣- ឈ្មោះ​ សុង​ រក្សា​ ភេទប្រុស​ ១៦ឆ្នាំ​ ភូមិអង្គតាប៉ុក​ ឃុំជេីងរាស់​ និង ទី៤- ឈ្មោះ​ ចាន់​ ប៉េងសុង​ ភេទប្រុស​ ១៦ឆ្នាំ​ ភូមិសួសនៃ​ ឃុំជេីងរាស់​​។ 

ចំពោះការបង្ក្រាបនោះ សមត្ថកិច្ចដកហូតម៉ូតូចំនួន ០២គ្រឿង​ ម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ស្លាកលេខ​ កំព​ង់ស្ពឺ 1O-7114 លេខតួម៉ាសុីន​ ND​125​ME-​551​8610 និង ម៉ាក C125 ស៊េរីឆ្នាំ២០២៤​ ពណ៌ខ្មៅ​ ស្លាកលេខ​ ភ្នំពេញ​ 1KM-1198 លេខតួម៉ាសុីន​ ND​12​5​ME-​0105774​។ 

លោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អ​ធិការ​នគរបាល​ស្រុក​សាមគ្គឺ​មុនីជ័យ​ ប្រាប់​ថា​៖ ប្រវ​ត្តិ​នៃក្រុមក្មេងទំនេីងរហ័សនាម​​ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ)​ កន្លង​មក​សម​ត្ថកិច្ចបានបេីកប្រតិ​ប​ត្ដិការ​ស្រាវជ្រាវ​តាមរកក្រុមប​ង្ហោះម៉ូតូនេះជាយូរមកហេីយ ក្រោយក្រុមគេកា​ន់​ដា​វ ជិះម៉ូតូ​តាមដងផ្លូវ​សាធារណៈ​យប់​ថៃ្ង​ស្រែកឡូរឡា​ប​ង្កភាពវឹកវរ​អា​ណាធិបតេយ្យ​។ 

​បច្ចុប្បន្នក្រុមក្មេងទំនេីង ត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​ ដេីម្បី​ស្នេីសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ អាណាព្យាបាល​មកទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ក្រុម​នេះ៕